គណៈអភិបាលក្រុមសមាជិកសភា CNRP ឲ្យតំណាងរាស្រ្តប្រយ័ត្ន ក្រោយឃាតកម្មលើលោក កែម ឡី និពន្ធដោយ : ថ្មីៗ       July-10-2016, 5:41 pm         832

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គណៈអភិបាលក្រុមសមាជិកសភា CNRP ឲ្យតំណាងរាស្រ្តប្រយ័ត្ន ក្រោយឃាតកម្មលើលោក កែម ឡីគណៈអភិបាលក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ  បានបង្ហាញក្តីព្រួយបារម្ភពីសុវត្ថិភាពតំណាងរាស្រ្តរបស់ខ្លួន ក្រោយពីមានអំពើឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ និង​សង្គម។

បើតាម​សេចក្តីប្រកាសព័ត៌មាន ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក​​របស់ឯកឧត្តម កឹម សុខា នៅល្ងាចនេះ គណៈអភិបាលក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានប្រាប់ឲ្យសមាជិកសភារបស់ខ្លួន ត្រូវប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពផ្ទាល់​ខ្លួនឲ្យបានល្អ។ « ហើយបើអាចធ្វើទៅបានសុំអញ្ជើញមកជួបជុំគ្នា​នៅទីស្នាក់ការ​គណបក្ស​មួយរយៈសិន ដើម្បីការពារសុវត្ថិភាព»។ នេះជាសារប្រាប់ឲ្យតំណាងរាស្រ្តខ្លួនប្រុងប្រយ័ត្នរបស់គណៈក្រុមអភិបាលសមាជិកសភាគណបក្សសង្គ្រោះជាតិ៕