ហា សីហា ៖ មិន​ខ្លាំង​ដូច​មុន ក៏​នៅតែ​សប្បាយចិត្ត​

6 Videos

ក្រោយពីបានចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុន Smart ដែលប្រមូលផ្តុំដោយតារាចម្រៀង Original Song កាលពីយប់មិញនៅផ្សារទំនើប AEON រួមមក តារាចម្រៀងប្រចាំផលិតកម្ម M លោក ហា សីហា បានបង្ហោះសារខ្លីមួយឃ្លាដែលធ្វើឲ្យបណ្តាអ្នកលេងអ៊ីនធឺរណេតជាច្រើននឹកស្រណោះ ស្នាដៃនិពន្ធលោកកាលពីពេលមុនៗ ។

P9

ហា សីហា ៖ មិន​ខ្លាំង​ដូច​មុន ក៏​នៅតែ​សប្បាយចិត្ត​

ម្ចាស់បទ «អូនអ៊ូក» ដ៏ល្បីរូបនេះ បានបង្ហោះសារខ្លីមានអត្ថន័យជ្រៅលើគណនី Facebook ផ្ទាល់ខ្លួនថា «ទោះពេលនេះគ្មានប្រជាប្រិយភាពខ្លាំងដូចពេលមុន ក៏លោកនៅតែសប្បាយចិត្ត ដែលអ្នកគាំទ្រមិនទាន់ភ្លេចលោក» ។ ពិតណាស់ សារខ្លីនេះបានចាក់ដោតអារម្មណ៍អ្នកគាំទ្រជាច្រើន ឲ្យនឹករឭកដល់បទចាស់ៗធ្លាប់ល្បីខ្លាំងរបស់លោក ហើយបណ្តាអ្នកលេងអ៊ីនធឺរណេតជាច្រើន ក៏បានបង្ហោះសារលួងចិត្តលោកដែរថា «ឲ្យភ្លេចម៉េចកើត, នៅតែគាំទ្របទចម្រៀងលោកជានិច្ច» ។ លោក សីហា បានប្រែក្លាយពីជីវិតអ្នកនិពន្ធបទភ្លេងច្រៀងលេងធម្មតា រហូតក្លាយជាតារាចម្រៀងប្រចាំ ផលិតកម្ម M ក្រោយពីស្នាដៃនិពន្ធចម្រៀងថ្មីរបស់លោកត្រូវបានមហាជនជាច្រើនកោតសរសើរ និង ធ្វើឲ្យប្រជាប្រិយភាពលោកកើនឡើងយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់ ។

ហា សីហា ៖ មិន​ខ្លាំង​ដូច​មុន ក៏​នៅតែ​សប្បាយចិត្ត​

បទចម្រៀងជាច្រើនដូចជា «អូនអ៊ូក», «សារភាពស្នេហ៍ Valentine’s Day», «វិទ្យាល័យខ្ញុំ», «ស្តេចកូរ» និង ផ្សេងៗជាច្រើនទៀតរបស់លោក សុទ្ធតែត្រូវមហាជន និង មិត្តយុវវ័យជាច្រើន ពេញចិត្តយ៉ាងខ្លាំង រហូតធ្វើឲ្យកេរ្តិ៍ឈ្មោះលោកល្បីល្បាញមិនគួរឲ្យជឿត្រឹមរយៈពេលដ៏ខ្លី ៕ រិទ្ធី