អ៊​យ ថា​ណា ព្រម​កែប្រែ​គ្រប់យ៉ាង និង លះបង់​ដើម្បី​គ្រួសារ​

6 Videos

តួឯកប្រុសវ័យ ៤០ ឆ្នាំ ដែលសម្រេចចិត្តចាប់យកភាពជាតារាឯករាជ្យដូចជា លោក អ៊យ ថាណា (Oil Thana) ដែលទស្សនិកជនភាគច្រើនស្គាល់រូបលោកតាមរយៈរឿង «សូរស្នេហា» (So sanae ha) និង រឿង «ភ្លើងស្នេហ៍ព្យុះគំនុំ» (Plerng Payu) សម្តែងជាមួយអ្នកនាង អាំ ផាតឆារ៉ាផា (Aum Patcharapa) បានបង្ហើបបញ្ហាជីវិតផ្ទាល់ខ្លួនរបស់រូបលោកពាក់ព័ន្ធនឹងផ្លូវជីវិតអាពាហ៍ពិពាហ៍។

P9

អ៊​យ ថា​ណា ព្រម​កែប្រែ​គ្រប់យ៉ាង និង លះបង់​ដើម្បី​គ្រួសារ​
អ៊​យ ថា​ណា ព្រម​កែប្រែ​គ្រប់យ៉ាង និង លះបង់​ដើម្បី​គ្រួសារ​

គួរបញ្ជាក់ផងដែរថា លោកបានដើរចូលពិធីមង្គលការនៅឆ្នាំ ២០១៣ ជាមួយនឹងអ្នកនាង ធឺ រួយរី ដោយរូបលោកផ្ទាល់នៅមិនទាន់ត្រៀមខ្លួនសម្របខ្លួននៅឡើយទេ រហូតដល់កំណើតកូនស្រីនៅឆ្នាំ ២០១៤ ជាហេតុធ្វើឱ្យលោកកាន់តែត្រូវសម្របខ្លួន និងកែប្រែទស្សនៈផ្ទាល់ខ្លួនដើម្បីកូនស្រីដ៏គួរឱ្យស្រឡាញ់រូបនេះ។

អ៊​យ ថា​ណា ព្រម​កែប្រែ​គ្រប់យ៉ាង និង លះបង់​ដើម្បី​គ្រួសារ​

ដោយមុននេះ លោកគ្មានពេលវេលាសម្រាប់គ្រួសារសោះឡើយ ភាគច្រើនគឺយកការងារជាធំ ប៉ុន្តែដល់ពេលក្លាយជាឪពុកគេ លោក អ៊យ ថាណា ព្រមសារភាពថា វត្តមានរបស់កូនស្រីម្នាក់នេះបានចូលមកកែប្រែការគិតរបស់លោកជាថ្មី ហើយរាល់ការសម្រេចចិត្តធ្វើអ្វីមួយគឺកាន់តែគិតពិចារណាខ្លាំងឡើង។

អ៊​យ ថា​ណា ព្រម​កែប្រែ​គ្រប់យ៉ាង និង លះបង់​ដើម្បី​គ្រួសារ​

លោក អ៊យ ថាណា បន្ថែមថា ពេលនេះភាពទទួលខុសត្រូវគឺកាន់តែកើនឡើង ទម្លាប់នៃការប្រើជីវិតតែម្នាក់ឯងគឺត្រូវបោះបង់ ព្រោះលោកត្រូវមើលថែទាំងភរិយា និង កូនស្រី ហើយឱ្យតែចង់ធ្វើអ្វីគឺតែងតែគិតដល់កូនស្រីម្នាក់នេះជាសំខាន់។

អ៊​យ ថា​ណា ព្រម​កែប្រែ​គ្រប់យ៉ាង និង លះបង់​ដើម្បី​គ្រួសារ​

មិនតែប៉ុណ្ណោះ លោក អ៊យ ថាណា ក៏បានបញ្ជាក់ទៀតថា ចំពោះបញ្ហានេះ លោកជឿថា មិនមែនមានតែលោកទេ ចំពោះអ្នកដែលសម្រេចចិត្តដើរចូលជីវិតអាពាហ៍ពិពាហ៍ប្រាកដជាជួបបញ្ហាបែបនេះដូចគ្នា។ ជាការពិតណាស់ លោកពិតជាគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ តែលោកក៏ព្យាយាមយកពេលវេលាដែលនៅសល់ប្រគល់ឱ្យក្រុមគ្រួសារ ក៏ដូចជាកំដរកូនស្រីផ្តល់ភាពរីករាយ និង ភាពកក់ក្តៅឱ្យរូបនាង។

អ៊​យ ថា​ណា ព្រម​កែប្រែ​គ្រប់យ៉ាង និង លះបង់​ដើម្បី​គ្រួសារ​

បច្ចុប្បន្ននេះ អ្វីដែលលោក អ៊យ ថាណា បារម្ភគឺរកសាលារៀនឱ្យកូនស្រី ព្រោះចង់ដាក់នៅសាលារៀនដែលមានគុណភាពខ្ពស់ ហើយក៏ត្រូវនៅជិតផ្ទះផងដែរ ប៉ុន្តែបើកូនស្រីធំដឹងក្តីពេលណា ការសម្រេចចិត្តចង់រៀនគឺឱ្យកូនស្រីជាអ្នកសម្រេចចិត្តខ្លួនឯង បើស្រឡាញ់ក៏មិនហាម៕ ខេរី (ប្រភព៖ អឹមថៃ)