ស្នៀត​អាថ៌កំបាំង ឱ្យ​មិត្ត​ប្រុស​លង់​ស្នេហ៍​ងើបមុខ​មិន​រួច​

6 Videos


លក្ខណៈសំខាន់បំផុតគឺអ្នកត្រូវចេះស្រឡាញ់ខ្លួនឯងនិងមានភាពជឿចាក់ចំពោះអ្វីដែលខ្លួនបានធ្វើត្រូវតែជឿជាក់និងទុកចិត្តលើខ្លួន។ ធ្វើអ្វីមួយដែលមិត្តប្រុសរបស់អ្នកចូលចិត្តធ្វើគឺជារឿងដ៏ល្អមួយប្រសិនបើមិត្តប្រុសរបស់អ្នកបានឃើញ ថាអ្នកចូលចិត្តធ្វើអ្វីមួយដូចទៅនឹងចំណង់ចំណូលរបស់គេដែលគេចូលចិត្តធ្វើដែរនោះ គេនឹងកាន់តែចូលចិត្តអ្នកកាន់ តែខ្លាំងឡើងព្រមទាំងបារម្ភនិងគិតពីអ្នកគ្រប់ពេលវេលាដោយសារអ្នកមានចំណង់ចំណូលចិត្តដូចគ្នា ។

P9

ស្នៀត​អាថ៌កំបាំង ឱ្យ​មិត្ត​ប្រុស​លង់​ស្នេហ៍​ងើបមុខ​មិន​រួច​

មានអត្តចរិតល្អពេលនៅជិតមិត្តប្រុសកុំចូលចិត្តត្រួតត្រាឬប្រើពាក្យសម្ដីមិនសមរម្យឬចូលចិត្តទាមទារអ្វីមួយពីគេដែលធ្វើឲ្យ គេមាន អារម្មណ៍ធុញទ្រាន់ ។ ប៉ុន្តែត្រូវជំនួសវិញដោយប្រើពាក្យសម្ដីទន់ភ្លន់ផ្អែមល្ហែមនិងធ្វើខ្លួនជាសុភាពនារីម្នាក់ដ៏គួរឲ្យស្រឡាញ់។

បង្ហាញមិត្តប្រុសនូវជំនាញឬទេពកោសល្យដែលអ្នកមានដូចជាការងារផ្ទះ ច្រៀង ឬរាំ អ្វីទាំងអស់នេះអាចធ្វើឲ្យអ្នកមានភាពលេច ធ្លោជាងនារីផ្សេងៗទៀតហើយនិងក្លាយទៅជានារីដ៏ល្អនិងអស្ចារ្យម្នាក់នៅក្នុងចិត្តមិត្តប្រុសរបស់អ្នកជារៀងរហូត ។ មិនត្រូវភ័យខ្លាចគឺត្រូវទុក្ខចិត្តលើខ្លួនឯងប្រសិនបើអ្នកបាត់បង់ភាពទុកចិត្តខ្លួនឯង អ្នកនឹងបាត់បង់ការចាប់អារម្មណ៍ពីគូស្នេហ៍របស់អ្នក។ បុរសចូលចិត្តនារីដែលមានភាពជឿជាក់លើខ្លួនឯងនិងមានសមត្ថភាព ។

បុរសដែលស្រឡាញ់អ្នកគឺគេតែងតែចងចាំរាល់ពាក្យដែលអ្នកបាននិយាយ ព្រោះគេចាត់ទុកអ្នកជាមនុស្សសំខាន់ម្នាក់ ហើយអ្នកត្រូវធ្វើខ្លួនឲ្យក្លាយជាមនុស្សក្លាហាននិងចិត្តល្អ ព្រោះគេគិតថាអ្នកគឺជាមនុស្សដែលមានសារសំខាន់សម្រាប់ជីវិតរបស់គេ ។អ្នកត្រូវយកចិត្តទុកដាក់ចំពោះគេនិងមានការព្រួយបារម្ភពីទុកលំបាករបស់គេពេលនោះគេបានឃើញពីទង្វើល្អរបស់អ្នកគេនិងនិយាយពីគម្រោងទៅថ្ងៃអនាគតរបស់គេជាមួយអ្នកជាមិនខាន ។

អ្នកត្រូវចេះប្រើពាក្យអូនបងនៅពេលនិយាយជាមួយគេហើយអ្នកត្រូវចេះគោរពនិងឲ្យតម្លៃទៅលើអ្នកដ៏ទៃដោយមិនត្រូវសម្លឹងមើលនារីផ្សេងនៅក្បែរគេ ហើយក៏មិនត្រូវ និយាយកាត់ពេលគេកំពុង និយាយជាមួយមិត្តភ័ក្តិ ។ ប្រសិនអ្នកមានអារម្មណ៍ល្អចំពោះគេអ្នកគឺជាមនុស្សទីមួយដែលគេតែងតែនឹកដល់មិនថាក្រោកពីគេងឬចូលគេងនោះទេ ។ ដោយគេចាត់ទុកថាសេក្ដីសុខ របស់អ្នកក៏ជាសេចក្ដីសុខរបស់គេដែរ ។

អ្វីដែលកាន់តែពិសេសទៀតនោះគឺអ្នកត្រូវយកចិត្តទុកដាក់ចំពោះមិត្តភក្តិនិងក្រុមគ្រួសាររបស់គេបើគេបានឃើញទង្វើល្អរបស់អ្នកទោះជាអ្នកធ្វើអ្វីក៏គេគាំទ្រនិងនៅខាងអ្នកជានិច្ច ៕