សំណួរ​-​ចម្លើយ​សុខភាព​៖ ហេតុអ្វី​បានជា​សិច​មិនដែល​ស្គាល់​ត្រើយ​?​

6 Videos


សំណួរ
នាងខ្ញុំជាមួយសង្សារបានរួមរស់នៅជាមួយគ្នា ៣ ឆ្នាំហើយ ប៉ុន្តែយើងមិនទាន់បានរៀបការជាមួយគ្នាទេ ។ យើងបានជួលបន្ទប់នៅជាមួយគ្នា ពិសេសធ្វើការជាមួយគ្នាទៀតផង ។ នៅពេលឈប់សម្រាកពីការងារសង្សារ របស់នាងខ្ញុំគាត់តែងអង្គុយលេងហ្គេមក្នុងទូរស័ព្ទដៃរបស់គាត់រហូតទាល់តែយប់ជ្រៅ ហើយបន្ទាប់ពីឈប់លេងហ្គេម គាត់តែងមកដាស់នាងខ្ញុំដែលកំពុងដេកលង់លក់ ដើម្បីរួមភេទជាមួយគ្នាជានិច្ច ។ នាងខ្ញុំតែងឆ្លើយតបទៅគាត់ដោយឥតដែលប្រកែកទេ ។

P9

សំណួរ​-​ចម្លើយ​សុខភាព​៖ ហេតុអ្វី​បានជា​សិច​មិនដែល​ស្គាល់​ត្រើយ​?​

ទោះបីយ៉ាងណា អ្វីដែលគួរធុញទ្រាន់នោះ គឺគាត់ជាមនុស្សប្រភេទឆាប់ឈានដល់ចំណុចកំពូលណាស់ ព្រោះថារៀងរាល់លើក នាងខ្ញុំទើបតែទទួលអារម្មណ៍ស្រៀវស្រើបបន្តិចបន្តួចប៉ុណ្ណោះ គាត់ក៏ឈានដល់កំពូលបាត់ទៅហើយ ។ ដោយសារតែបញ្ហានេះដែរ វាបានធ្វើឱ្យនាងខ្ញុំធុញទ្រាន់ក្នុងចិត្ត តែនាងខ្ញុំស្រឡាញ់គាត់ណាស់ គឺមិនចង់ឱ្យមានបញ្ហាជាមួយគាត់ទេ ។

តើនាងខ្ញុំត្រូវដោះស្រាយដូចម្តេច ?

ចម្លើយ
ការកើតបញ្ហានេះមិនមែនជួបប្រទះតែលើរូបនាងទេ គឺមានមនុស្សច្រើនណាស់ដែលជួបបញ្ហានេះដូចគ្នា ។ ចង់ដោះស្រាយបញ្ហានេះ ដំបូងបំផុតអ្នកត្រូវរកពេលជជែកពិភាក្សាជាមួយបុរសជាគូស្នេហ៍ឱ្យបានច្បាស់លាស់ជាមុនសិន គឺត្រូវចេះពន្យល់ពីសេចក្តីត្រូវការរបស់នាង និង បញ្ហាដែលតែងកើតឡើងធ្វើឱ្យនាងមិនពេញចិត្ត ដើម្បីរកដំណោះស្រាយរួមគ្នា ។ ទោះបីយ៉ាងណានាងក៏មិនត្រូវប្រើពាក្យសម្តីមិនគប្បី ឬ ស្តីបន្ទោសពីរឿងនេះដែរ ពីព្រោះចង់មិនចង់ បុរសជាគូស្នេហ៍គេអាចតូចចិត្ត ហើយកើតជារឿងអស់ជំនឿចិត្តលើខ្លួនឯងឡើង ។

ក្នុងរឿងនេះ ចាំបាច់ណាស់ត្រូវរួមគ្នាដោះស្រាយឱ្យបានសមស្រប ពិសេសរកគន្លឹះណាមួយដែលអាចពន្យារពេលក្នុងការរួមភេទឱ្យបានយូរជាងនេះ ត្រូវចេះឆ្វេងយល់ពីរបៀបក្នុងការរួមភេទឱ្យបានយូរ ដោយមិនត្រូវគិតតែពីអារម្មណ៍ខ្លួនឯង ដូចជាបើដឹងថាឆាប់ឈានដល់ចំណុចកំពូលខ្លាំងពេកមិនត្រូវបណ្តែតបណ្តោយតាមតែអារម្មណ៍ពេកដែរ ក្នុងនេះដូចជាត្រូវបន្ធូរចេញខ្លះវិញ ។ ក្នុងករណីបើដឹងថាជិតឈានដល់ចំណុចកំពូលហើយ ឱ្យគេសម្រាកបន្តិចសិន ហើយផ្លាស់ប្តូរមកជាថើប ឬ ស្ទាបអង្អែលលើដងខ្លួននាងវិញខ្លះជាដើម ។

ចំណែកបច្ច័យមួយទៀតដែលត្រូវគិតគូរដែរ គឺបញ្ហាសុខភាព ព្រោះថា បើសុខភាពទ្រុឌទ្រោម ក្នុងពេលរួមភេទគឺវាងាយណាស់ក្នុងការឈានដល់ចំណុចកំពូល ហេតុនេះបើឃើញថាបុរសដៃគូចូលចិត្តលេងហ្គេមរហូតដល់យប់ជ្រៅ ឱ្យផ្លាស់ប្តូរមកចូលដំណេកឱ្យបានលឿនជាងនេះវិញ ។ ត្រូវរកពេលវេលាហាត់ប្រាណដើម្បីឱ្យរាងកាយរឹងមាំ ក្រៅពីនេះបើមានផឹកស្រា ឬ ជក់បារីផង គប្បីឱ្យគេផ្អាកទៅ ។ បើអាចដោះស្រាយបញ្ហាទាំងនេះបាន បញ្ហាការរួមភេទរបស់អ្នកជាមួយគូរស្នេហ៍ អាចនឹងមិនជួបបញ្ហាដូចកាលពីមុនទៀតឡើយ ។

សរុបសេចក្តីមក នាងត្រូវនិយាយរឿងនេះប្រាប់ដៃគូរបស់នាងឱ្យគេដឹង បន្ទាប់មកត្រូវសំណូមពរឱ្យគេធ្វើយ៉ាងណាជួយជូននាងឱ្យបានដល់កោះដល់ត្រើយរៀងរាល់ពេលរួមភេទផង មិនត្រូវទុកនាងចោលកណ្តាលទន្លេឱ្យវង្វេងវង្វាន់តែម្នាក់ឯងបែបនេះឡើយ ៕