ព័រទុយហ្គាល់បំបាក់ម្ចាស់ផ្ទះ​បារាំងនៅ​ម៉ោងបន្ថែម​​ដើម្បីលើក​ពាន Euro ជាលើក​ដំបូង និពន្ធដោយ : ថ្មីៗ       July-11-2016, 6:14 am         35

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ព័រទុយហ្គាល់បំបាក់ម្ចាស់ផ្ទះ​បារាំងនៅ​ម៉ោងបន្ថែម​​ដើម្បីលើក​ពាន Euro ជាលើក​ដំបូងព័រទុយហ្គាល់លើកពាន Euro ជាលើកដំបូង។ រូបថត UEFA Euro 2016ព័រទុយហ្គាល់ក្លាយ​ជាម្ចាស់ជើងឯកពាន​រង្វាន់ទ្វីបអឺរ៉ុប (Euro) ជាលើក​ដំបូង​ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីពួក​គេ​បានយក​ឈ្នះម្ចាស់​ផ្ទះ​បារាំង ១-០ នៅ​ក្នុងម៉ោង​បន្ថែម នា​ការ​ប្រកួតវគ្គ​ផ្តាច់ព្រ័ត្រនៅ​កីឡដ្ឋាន Stade de France។ កីឡាករ​ Eder បាន​ទាត់បាល់បញ្ចូលទីនៅនាទី១០៩ ដើម្បីនាំ​ជ័យ​ជម្នះ​សម្រាប់ព័រទុយហ្គាល់។

ព័រទុយហ្គាល់មាន​ការ​ ប្រកួតដោយគ្មាន​ Cristiano Ronaldo តាំងពីនាទី ទី​២៥ ដោយសាររបួសក្រោយ​ការ​ប៉ះទង្គិច​ជាមួយខ្សែបម្រើបារាំង Dimitri Payet។ នេះជា​កំណត់​ត្រាមួយ​ដ៏​អស្ចារ្យ​របស់ព័រទុយហ្គាល់ ដែលមាន​ការ​ចាប់ផ្តើមមិន​សូវអស្ចារ្យ ដោយស្មើទាំង​៣ប្រកួតនៅក្នុងពូល មុន​នឹងឈ្នះក្រូអាស៊ីនៅម៉ោងបន្ថែម ឈ្នះប៉ូឡូញដោយបាល់ប៉េណាល់ ហើយឈ្នះវេលស៍ ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាមួយគ្នានេះ ព័រទុយហ្គាល់ ធ្វើឲ្យបារាំងស្គាល់មេរៀនចុក​ចាប់ក្នុងនាមជាម្ចាស់ផ្ទះ ដូចកាលពី​ Euro 2004 ពួក​គេ​ត្រូវ​បាន​ក្រិកបំបាក់ក្នុងលទ្ធផល ១-០ ដើម្បី​លើក​ពាននៅ​ Stadium of Light ក្នុងទីក្រុង Lisbon។

ខ្សែប្រយុទ្ធបារាំង Antoine Griezmann ទទួលបានស្បែកជើងមាសដោយ​ស៊ុត​បាល់បញ្ចូលទី​៦គ្រាប់ និងជួយមិត្តរួមក្រុម​បាន២គ្រាប់ ខណៈ Cristiano Ronaldo បាន​ស្បែកជើង​ប្រាក់ (ស៊ុត​ចូល​៣គ្រាប់ assists ៣គ្រាប់ លេងបាន​៦២៥នាទី) និង​ខ្សែប្រយុទ្ធបារាំង Olivier Giroud បាន​ស្បែកជើងសំរិទ្ធ (ស៊ុតចូល៣គ្រាប់ assists ២គ្រាប់ លេង​៤៥៦នាទី)។ Renato Sanches របស់ព័រទុយហ្គាល់ ដែលឈាន​ចូលវ័យ​១៨​ឆ្នាំ និង​៣២៨ថ្ងៃ ជាប់​ជាកីឡាករ​វ័យ​ក្មេង​ដ៏​ឆ្នើម​ប្រចាំព្រឹត្តិការណ៍៕