បំណង​ប្រាថ្នា​របស់​ Ronaldo ដែល​ចង់​ឈ្នះ​ពាន​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​ជោគ​ជ័យ​ហើយ​

កាលពីយប់មិញនេះក្រុមជម្រើសជាតិព័រទុយហ្គាល់បានក្លាយជាម្ចាស់ជើងឯក Euro 2016 ហើយក្រោយពីពួកគេបានយកឈ្នះដោយលទ្ធផល១ទល់នឹង០លើជម្រើសជាតិបារាំង ។ ដោយមួយគ្រាប់ដ៏សំខាន់របស់ព័រទុយហ្គាល់គឺជាការស៊ុតបញ្ចូលទីដោយកីឡាករ Antonio Eder នៅនាទី១០៩ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះគឺកីឡាករ Cristiano Ronaldo មិនចូលលេងពេញម៉ោងទេដោយរូបបានចូលលេងត្រឹមតែ១៥នាទីដោយសាររបួសដែលតម្រូវឲ្យគេត្រូវប្ដូរចេញរហូតធ្វើឲ្យគេបានសម្រក់ទឹកភ្នែកទៀតផង តែយ៉ាងណាទីបំផុតជម្រើសជាតិព័រទុយហ្គាល់ទទួលជ័យជំនះដែលបានធ្វើ Ronaldo អាចសម្រេចគោលបំណងដែលរូបគេចង់ឈ្នះពានជាមួយជម្រើសជាតិបានដោយជោគជ័យ ។

ដោយឡែកគ្រូបង្វឹករបស់ក្លឹប Man Utd គឺលោក Jose Mourinho ក៏បានបង្ហោះរូបភាពនៃការអបអរក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលក្លាយជាជើងឯក Euro 2016 ផងដែរ ។

អត្ថបទ ៖ វិចទ័រ

  • បំណង​ប្រាថ្នា​របស់​ Ronaldo ដែល​ចង់​ឈ្នះ​ពាន​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​ជោគ​ជ័យ​ហើយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:កីឡា
Tags: