ដេវីត​៖ ​​តារា Original Song ចាប់​ផ្ដើម​ Report គណនី​ Youtube យក​បទ​ពួក​គេ​ទៅ​ Post

តារា Original Song លោក ងួន​ ចាន់ដេវីត បាន​ថ្លែង​មក​កាន់ Sabay ពី​មូលហេតុ​ដែល​បច្ចុប្បន្ន​តារា​ចម្រៀង​​មួយ​ចំនួន​ធំ​ចាប់​ផ្ដើម Report គណនី យូធូប​ដែល​យក​បទ​ចម្រៀង​របស់​ពួក​គេ ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ដោយ​គ្មាន​ការ​អនុញ្ញាត។

 

ដេវីត​៖ ​​តារា Original Song ចាប់​ផ្ដើម​ Report គណនី​ Youtube យក​បទ​ពួក​គេ​ទៅ​ Post

 

ដេវីត លើក​ឡើង​ថា​ ជា​ការ​ពិត ​ការ​ដែល​តារា​ចម្រៀង Original Songs ទាំង​អស់​គាត់​ចាប់​ផ្ដើម​ Report គណនី យូធូប ល្បី​ៗ​នោះ​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​មួយ។ ” វា​ជា​រឿង​ត្រឹមត្រូវ​មួយ កុំ​ខឹង​ពួក​គាត់​អី ម្ចាស់ account យូធូប ល្បីៗ​ទាំង​អស់​ គាត់​ចង់​​បាន​ចំនួន​អ្នក​ទស្សនា​នៅ​លើ​ account គាត់​ តែ​គាត់​ភ្លេច​គិត​ពី​ទឹក​ចិត្ត​របស់​អ្នក​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ ទម្រាំ​បាន​មួយ​បទៗ​វា​មិន​ស្រួល​នោះ​ទេ ដូចនេះ​សង្ឃឹម​ពួក​គាត់​យល់”៕

 

តោះ…!!! ទៅ​ស្ដាប់​លម្អិត​ពី ដេវីត ទាំង​អស់​គ្នា៖

 

អត្ថបទ៖ SAMEDY​​​​​