និយាយថា​លា​ហើយ​គ្រួសតម្រងនោម​ជាមួយ​ភេសជ្ជៈ​នេះ​ត្រឹមតែ​កន្លះ​កែវ​

    ​យោងតាម​ស្ថិតិ​ចុងក្រោយ អ្នកជំនាញ​និយាយថា​មនុស្ស​ច្រើនជាង ២៦ លាន​នាក់​ក្នុងប្រទេស​អាមេរិក​មាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង ១ ក្នុងចំណោម ៣ នាក់​នៃ​មនុស្សពេញវ័យ​គឺ​ស្ថិតក្នុង​ហានិភ័យ​កើត​ជំងឺ​គ្រួសតម្រងនោម​។​

​    ​អ្នកជំនាញ​អាមេរិក​បាន​ព្រមាន​ថា​ក្នុង​អាមេរិក​គ្រួសតម្រងនោម​សម្លាប់​មនុស្ស​ច្រើនជាង​មហារីក​សុដន់ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​តទៅទៀត​។​

​    ​ដំបូង​ឡើយ​អ្នក​គួរ​ដឹងថា ថ្នាំពេទ្យ​ព្យាបាល​ស្ដង់ដារ​សម្រាប់​គ្រួស​ក្នុង​តម្រងនោម​គឺជា​ប៉ូ​តា​ស្យូ​ម​ស៊ី​ត្រាត​។ ហើយ​ការសិក្សា​ថ្មី​នេះ​ក៏បាន​រកឃើញថា ក្រូចឆ្មា​មាន​សមត្ថភាព​អស្ចារ្យ​សម្រាប់​ព្យាបាល​គ្រួស​ក្នុង​តម្រងនោម​ដោយសារ​វា​ពោរពេញ​ទៅដោយ​ប៉ូ​តា​ស្យ៉ូ​ម​ស៊ី​ត្រាត​ធម្មជាតិ​។ អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​និង​ក្រុម​វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា​ទឹ​ក្រូចឆ្មា​អាច​បង្ការ និង​ព្យាបាល​សម្រាប់​មនុស្ស​ដែល​ងាយ​កើត​ជំងឺ​គ្រួសតម្រងនោម​ញឹកញាប់​។​

​    ​ឥឡូវ​អ្នក​ប្រហែលជា​ឆ្ងល់​ថា​វា​ព្យាបាល​ដោយ​របៀប​ណា​ហើយ​។ អាស៊ីត​ស៊ី​ត្រិ​ច (​ឈ្មោះ​មួយទៀត​របស់​ប៉ូ​តា​ស្យូ​ម​ស៊ី​ត្រាត​) បន្ថយ​ការ​ពូន​ផ្តុំ​របស់​គ្រួស​និង​បំបែក​វា​ទៅជា​តូចៗ ដែល​នឹង​នាំ​វា​ហូរ​តាម​តម្រងនោម​។ ការ​ដែលមាន​អាស៊ីត​នេះ​ក្នុង​ទឹកនោម​រឹតតែ​ច្រើន វា​នឹង​រឹតតែ​ជួយ​ការពារ និង​បំបែក​គ្រួស​ក្នុង​ត​ម្រោ​ង​នោម​។​

​    ​* របៀប​ប្រើប្រាស់​
​    ​អ្នក​គ្រាន់តែ​ច្របាច់​ទឹកក្រូច​ឆ្មា ៥០ មិ​លី្ល​លីត្រ លាយ​ជាមួយនឹង​ទឹក ២០០ មិ​លី្ល​លីត្រ និង​ផឹក ២ ដង​ក្នុង​មួយថ្ងៃ ព្រឹក​ម្ដង និង​ល្ងាច​ម្ដង​ជាការ​ស្រេច​។ ពិសា​រហូត​ទាល់​តែមាន​អារម្មណ៍​ធូរស្បើយ​៕