ចេះ​វិធី​នេះ នឹង​ជួយ​ភ្នែក​ដែល​យ៉ាប់​ក្លាយជា​ភ្នែក​ដែលមាន​សុខភាព​ល្អ​និង​មើលឃើញ​ល្អ​ធម្មតា​ឡើងវិញ​

    ​ភ្នែក​អនុញ្ញាតឱ្យ​អ្នក​មើលឃើញ​ពិភពលោក​មួយ​នេះ​។ ប៉ុន្តែ​ជា​អកុសល​យើង​មិនបាន​មើលថែទាំ​ភ្នែក​ឱ្យបាន​ល្អ​ទេ ដោយ​យើង​ប្រើ​ភ្នែក​សម្លឹងមើល​កុំព្យូទ័រ​ឬក៏​មើល​ទូរស័ព្ទដៃ​ក្នុងផ្ទះ​ក៏ដូចជា​កន្លែង​ការងារ​យ៉ាងយូរ​។ ហើយ​សកម្មភាព​ទាំងនេះ​ធ្វើឱ្យ​ភ្នែក​របស់​យើង​អស់កម្លាំង និង​មាន​បញ្ហា​កើតឡើង​ពេល​អាយុ​កាន់តែ​ជ្រេ​។​

​    ​ប៉ុន្តែ​លោកអ្នក​កុំ​ទាន់​អាល់​ព្រួយបារម្ភ​ចំពោះ​រឿង​ភ្នែក​ចុះខ្សោយ ដោយសារ​បញ្ហា​ទាំងនេះ ជាមួយ​វិធី​ខាងក្រោម លោកអ្នក​អាចធ្វើ​ការ​នៅមុខ​កុំព្យូទ័រ​ដោយ​មិន​បារម្ភ​រោយ​ភ្នែក​ឬ​ខូច​ភ្នែក​ដូច​មុន​នោះឡើយ​។​

​    ​វិធី​សង្គ្រោះ​ភ្នែក​ដ៏​មាន​ប្រសិទ្ធភាព​គឺ​ទទួលទាន​ខ្ទឹមស​រាល់ថ្ងៃ ព្រោះ​វា​ជួយ​បង្ការ​ភាព​ចាស់​របស់​ភ្នែក​។ ពិ​សាវា​ជាមួយនឹង​ស៊ុប សាឡាត (​បន្លែ​ញាំ​) ឬក៏​ពិសា​ឆៅ​មួយ​កំពឹស​រាល់ថ្ងៃ​ក៏បាន​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​ភ្នែក​មើលឃើញ​ច្បាស់​ឡើងវិញ​។ 

​    ​ខ្ទឹម​សមាន​ប្រសិទ្ធភាព​ស្តារ​ភ្នែក​ឱ្យមើល​ច្បាស់​ល្អ​គឺ​ដោយសារ​វា​ផ្ទុក​សារធាតុ​អាស៊ីត​លី​នូ​លី​ក (Linoleic Acid) ដែល​ជួយ​ការពារ​ម៉ូលេគុល​ភ្នែក​មិនឱ្យ​ចាស់ និង​ថយចុះ​ការមើលឃើញ​៕