សន្សំ​រាប់​ឆ្នាំ​ត្រូវ​អស់​រលីង​ពី​ខ្លួន​ថែម​​ទាំង​ត្រូវ​ជំពាក់​គេ​ ព្រោះ​ប្រពន្ធ​ ៣ ថ្ងៃ​

បើយោងតាមការចុះផ្សាយរបស់ បានឲ្យដឹងថាបុរសជនជាតិចិនមកពីគ្រួសារក្រីក្រម្នាក់ដែលមានឈ្មោះថា Liu ជាប្រជាជនរស់នៅក្នុងខេត្ត Shanxi ប្រទេសចិន បានរៀបរាប់ពីរឿងរ៉ាវជីវិតដ៏កម្សត់ របស់ខ្លួនដែលត្រូវប្រពន្ធ ៣ ថ្ងៃរបស់គាត់បោកប្រាស់។

លោក Liu បានរៀបរាប់ទាំងអួលដើមកថា គាត់បានស្រលាញ់នារីម្នាក់ ហើយបានសុំនាងរៀបការ, ដើម្បីអាចរៀបការជាមួយនាងបាន គាត់បានចំណាយ 12830 ដុល្លារសម្រាប់គ្រួសារប្រពន្ធហេងស៊យរបស់គាត់ និង 2,990 ដុល្លារទៀតសម្រាប់ថ្លៃចិញ្ចៀនរៀបការ។

គាត់បានរៀបរាប់បន្តទៀតថា មុនពេលរៀបការគ្រួសារខាងប្រពន្ធគាត់ក៏បានទៅលេងផ្ទះគាត់ដោយបានសុំបន្ថែម $1495 ប៉ុន្តែគាត់បានបន្ថែមរហូតដល់ $4485 ជាងនេះទៅទៀតថ្លៃរៀបចំមង្គលការចំនួន $8970 ក៏គាត់ជាអ្នកចំណាយដែរ ហើយប្រាក់ចំណាយទាំងអស់គឺជាញើសឈាមដែលគាត់បានសន្សំអស់ជាច្រើនឆ្នាំ។ ប្រាក់ទាំងនោះនូវមិនទាន់គ្រប់គ្រាន់ ដើម្បីទិញផ្ទះ ក៏ដូចជាឧបករណ៍ប្រើប្រាស់ផ្សេងៗសម្រាប់គ្រួសារថ្មីរបស់គាត់ គាត់ក៏សម្រេចចិត្តខ្ចីពីធនាគារបន្ថែម។ គាត់មិនបានស្ដាយក្នុងការចំណាយប្រាក់ទាំងអស់នោះទេ ព្រោះគាត់ចង់ឲ្យប្រព្ធរបស់គាត់សប្បាយចិត្ត។

គ្រួសាររបស់គាត់ពិតជាមានភាពរីករាយខ្លាំងណាស់ជាមួយនឹងអាពាហ៍ពិពាហ៍របស់គាត់ ប៉ុន្តែពួកគាត់មានការបារម្ភយ៉ាងខ្លាំងនៅពេលដែលប្រពន្ធរបស់គាត់ មិននិយាយរកអ្នកណាទាំងអស់នៅក្នុងគ្រួសាររបស់គាត់ ជាពិសេសនាងតែងតែកាន់ជាប់ ក៏ដូចជាលេងតែជាមួយនឹងទូរសព្ទដៃរបស់នាងដោយមិនខ្វល់ពីអ្នកដទៃ។

មកដល់ត្រឹមនេះគាត់ក៏ឈប់បន្តិចដើម្បីសម្រួលអារម្មណ៍រួចនិយាយបន្តថា នៅថ្ងៃទី ៣ បន្ទាប់ពីរៀបការរួច នាងបានប្រាប់គាត់ថាចង់ទៅទិញទំនិញខ្លះៗ ហើយនាងចង់បើករថយន្តទៅដោយខ្លួនឯង។ មេឃកាន់តែយប់លោកបានរងចាំនាងមួយម៉ោង ហើយមួយម៉ោងទៀតនៅតែមិនឃើញនាងត្រលប់មក គាត់ក៏បានទូរសព្ទទៅនាងប៉ុន្តែនាងបានប្រាប់ថានាងមិនទៅផ្ទះទេ ដោយមិនប្រាប់ហេតុផលអ្វីទាំងអស់រួចក៏បិទទូរសព្ទ។

នៅថ្ងៃបន្ទាប់គាត់ក៏បានទៅដល់កន្លែងដែលនាងធ្វើការ ហើយក៏បានជួបនឹងនាង ប៉ុន្តែនាងបានបដិសេធក្នុងការត្រលប់មកផ្ទះជាមួយនឹងគាត់ទៀត។ មិនបោះបង់ចោលក្ដីសង្ឃឹមនៅថ្ងៃបន្ទាប់គាត់ក៏បានមករកនាងម្ដងទៀត ប៉ុន្តែនាងមិនបានបង្ហាញខ្លួនទៀតទេ ចាប់ពីថ្ងៃនោះមកគាត់ក៏បាត់ដំណឹងពីប្រពន្ធរបស់គាត់រហូត។

គាត់ក៏បានដាក់ពាក្យបណ្ដឹងដើម្បីប្ដឹងពីប្រពន្ធ និងគ្រួសាររបស់នាងពីបទបោកប្រាស់ផងដែរ ដោយទាមទារឲ្យសងជំងឺចិត្ត $13,500 ប៉ុន្តែមកដល់ពេលនេះវាមានរយៈពេលបីឆ្នាំទៅហើយ ប្រពន្ធរបស់គាត់នៅតែមិនត្រលប់មករកគាត់វិញ ហើយថ្លៃជំងឺចិត្តក៏មិនទាន់បានទទួល៕

  • សន្សំ​រាប់​ឆ្នាំ​ត្រូវ​អស់​រលីង​ពី​ខ្លួន​ថែម​​ទាំង​ត្រូវ​ជំពាក់​គេ​ ព្រោះ​ប្រពន្ធ​ ៣ ថ្ងៃ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: