ម៉ូដ “ខោល style” ពី​បណ្ឌិត​ច្នៃ​ម៉ូដ ឯម រាម

សំលៀកបំពាក់​​របស់​ម៉ូដែល​ខាង​ក្រោម​នេះ គឺ​ជា​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​​បណ្ឌិត​ច្នៃ​ម៉ូដ ឯម រាម ដោយ​​លោក​បាន​ដាក់​ឈ្មោះ​ថា “ខោល style” សម្រាប់​ត្រៀម​ដើរ​ម៉ូដ​គម្រប់ខួប​២ឆ្នាំ​របស់​ផ្សារ​ទំនើប​ EAON នៅ​ថ្ងៃទី២៣និង ២៤ ខែ កក្កដា ឆ្នាំ ២០១៦ ខាង​មុខ​នេះ។​

ម៉ូដ “ខោល style” ពី​បណ្ឌិត​ច្នៃ​ម៉ូដ ឯម រាម

លោក ឯម រាម បាន​​ពន្យល់​ថា បាន​​ជា​ឲ្យ​ប្រុសៗ​ស្លៀក​សំពត់​នឹង​ពាក់​មកុដ​ គី​ចង់​អោយ​មាន​លំនាំ​តាម​របៀប​បូរាណ​ល្ខោនខោល ត្បិត​អី​អ្នក​សម្ដែង​សុទ្ធតែ​បុរស។ បណ្ឌិត​ច្នៃ​ម៉ូដ រូប​នេះ​លើក​ឡើង​ថា បុរស​ស្លៀក​សំពត់​ គឺ​​មាន​ជា​យូរលង់​ណាស់​មក​ហើយ ​​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​គិត​មិន​ដល់។ ចំពោះ​ការ​ពាក់​មកុដ​វិញ ប្រៀបបានទៅ​នឹង​អ្នកមាន​អំណាច​ មាន​បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់​ មានរិទ្ធី​បារមី​​អ្វី​មួយ​មក​ការពារ។

លោក​ថា មហាក្សត្រ​សម័យ​ដើម តែង​​ស្លៀក​សំពត់​ និង​ពាក់​មកុដ​ ពេល​មាន​កម្មវិធី​ធំៗ។ លោក ឯម រាម បាន​​បញ្ជាក់​ថា សម្រាប់​សំពត់​​​​​​​​ដែល​មាន​សណ្ឋាន​វែង​ដូច​បាន​ឃើញ​ក្នុង​រូប​​នេះ គឺ​លោក​ចង់​បង្កើត​អ្វី​មួយ​អោយ​ទាន់សម័យ​កាល​បច្ចុប្បន្ន តែ​​មកុដ​​លោក​នៅ​តែ​រក្សា​ទ្រង់ទ្រាយ​ដូច​ដើម គ្រាន់​ប្ដូរ​ពណ៌​ប៉ុណ្ណោះ ។

បណ្ឌិត​ច្នៃ​ម៉ូដ​រូប​នេះ ​បាន​បន្ថែម​ថា ជា​ទូទៅ​ការ​រចនា​ម៉ូដ​របស់​លោក គឺ​តែងតែ​គិត​​ពី​​វប្បធម៌ បរិស្ថាន​ជា​និច្ច។ សរុប​​ទៅ​អ្វីៗ ​ដែល​លោក​ធ្វើ​កន្លង​មក ​គឺ​ចង់​អភិវឌ្ឍន៍​ផ្នែក​រចនា​នៅ​កម្ពុជា ដើរ​​ឲ្យ​ទាន់​ឆាក​អន្តរជាតិ។ ទស្សនិកជន​ចង់​ទស្សនា​ម៉ូដ​ទាំង​នេះ អាច​ទៅ​​ទស្សនា​ដោយសេរី នៅ​ទំនើប ​EAON នៅ​ថ្ងៃទី ២៣ និង ២៤ ខែ កក្កដា ឆ្នាំ ២០១៦ ខាង​មុខ​នេះ៕

​​អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់​ឲ្យ​ដោយ​​លោក ឯម រាម ថត​ដោយJeremie Montessuis