បើកភ្នែក​ឡើង ផ្អើល​​អគ្គិភ័យចង​កំហឹង​

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋ​មឱ្យ​ដឹងថា ​​មាន​ករណី​​​​អគ្គិភ័យ​ឆេះ​​ផ្ទះ​​ប្រជាពលរដ្ឋ​​ ស្ថិត​នៅ​ខាង​ផ្សា​រ​លើ​ធំ​ថ្មី កាលពី​វេលា​ម៉ោង​០៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ កក្កដា ២០១៦ ​ក្នុង​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខណៈ​ម្ចាស់​ផ្ទះ​​​បាន​​នាំ​គ្នា​ចេញ​​​ក្រៅ​​អស់​ ។​

សេចក្តី​រាយការណ៍បន្តថា ចំពោះ​មូលហេតុ គឺសង្ស័យ​​បណ្តាលមកពី​ទុស្សេ​ចរន្ត​អគ្គិសនី ដែល​ផ្តើម​ចេញពីផ្ទះ​ជួស​ជុល​ម៉ាស៊ីន​ត្រជាក់ រួច​ឆ្លង​ទៅ​​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ដែល​មាន​ម្ចាស់ផ្ទះ​ជា​គ្រូបង្រៀន​ ។

ក្នុង​ហេតុ​ការ​ណ៍នោះ​ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្តសៀមរាប មក​ជួ​យ​អន្តរាគមន៍​ចំនួន​៣​គ្រឿង ដោយសារ​ផ្លូវ​តូច​មិន​​អាច​ចូល​ជួយ​ពន្លត់​បាន ត្រូវ​បាន​កម្លាំង​នគរបាល​អគ្គិ​ភ័យ ចូល​រថយន្ត​ទៅ​ក្នុងផ្ទះ​ជួល​អ្នក​ជិតខាង​ ទាញ​ស៊ី​យ៉ូ​បាញ់ ដើម្បី​ពន្លត់។