Ronaldo ស្រក់ទឹកភ្នែក ខណៈ Eder ជួយឲ្យព័រទុយហ្គាល់ លើកពាន Euro

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស្រក់ទឹកផ្នែកទាំងភាពសោកសៅ និងរីករាយ ខណៈដែលគ្រាប់បាល់ឈ្នះនៅនាទីបន្ថែម១៥នាទីពីរដងរបស់កីឡាករ Eder បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះលើក្រុមម្ចាស់ផ្ទះ បារាំង ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះពានរង្វាន់ធំជាលើកដំបូងរបស់ពួកគេ។ Ronaldo ត្រូវបានសែងចេញក្នុងតង់ទិ១ ក្រោយពីបានរងរបួសដោយសារតែខ្សែប្រយុទ្ធ Dimitri Payet ប៉ុន្តែ បានវិលទៅឈរក្បែរខ្សែបន្ទាត់ទីលានវិញ ដើម្បីមើលគ្រាប់បាល់ស៊ុតពីចម្ងាយរបស់ Eder ដែលកាត់សេចក្តីក្នុងការប្រកួតនេះនាកីឡដ្ឋាន Stade de France។

Cristiano-Ronaldo-ft16

Ronaldo បានឲ្យដឹងថា៖ «វាមិនមែនជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលខ្ញុំចង់បានឡើយ ប៉ុន្តែ ខ្ញុំរីករាយ។ វាជាពានមួយសម្រាប់រាល់ប្រជាជនព័រទុយហ្គាល់ទាំងអស់ សម្រាប់រាល់ជនអន្តោប្រវេសន៍ រាល់មនុស្សដែលជឿជាក់លើយើង ហេតុនេះ ខ្ញុំពិតជារីករាយណាស់ និងមានមោទនភាព»។ ខ្សែការពារកណ្តាល Pepe ដែលបានជាប់ជាកីឡាករឆ្នមប្រចាំការប្រកួត បានឲ្យដឹងថា៖ «យើងបាននិយាយថាយើងនឹងឈ្នះពានសម្រាប់រូបគេ ហើយយើងធ្វើបានសម្រេច»។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann បានឈ្នះស្បែកជើងមាសសម្រាប់ការរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំយុទ្ធនាការដោយការរកបាន៦គ្រាប់៕

ប្រភពព័ត៌មាន៖ Channel News Asia