Galaxy J Max អេក្រង់​ ៧​ អ៊ីញ​ ថ្ម​ 4000mAh តម្លៃ​ត្រឹម​ ២០០ ដុល្លារ​

Samsung បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​វត្តមាន​​ Galaxy J Max ដែល​ជា​ស្មាតហ្វូន​​យក្ស​ ទាំង​ទំហំ​ និង​ ថាមពល​ថ្ម។

 

Galaxy J Max អេក្រង់​ ៧​ អ៊ីញ​ ថ្ម​ 4000mAh តម្លៃ​ត្រឹម​ ២០០ ដុល្លារ​

 

​Galaxy J Max មាន​បំពាក់​ដោយ​អេក្រង់​ទំហំ​ ៧ អ៊ីញ​ ដែល​​មាន​​វិមាត្រ​ ១៨៦,៩ × ១០៨,៨ × ៨,៧​ ម.ម។ ទូរសព្ទ​នេះ​ដំណើរ​ការ​បាន​ដោយ​ CPU ប្រភេទ​ quad-core ល្បឿន​ ១,៥ GHz, មាន​ RAM ១,៥ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ១៦ GB ដែល​អាច​បន្ថែម​ទំហំ​បាន​តាម​រយៈ​មេមូរី​កាត។

 

Galaxy J Max អេក្រង់​ ៧​ អ៊ីញ​ ថ្ម​ 4000mAh តម្លៃ​ត្រឹម​ ២០០ ដុល្លារ​

 

ចំណុច​ពិសេស​ជា​ច្រើន​ទៀត​មាន​ដូច​ជា​កាមេរ៉ា​ Selfie ទំហំ​ ២ MP និង​ កាមេរ៉ា​ក្រោយ​ទំហំ​ ៨ MP, ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.1 Lollipop, ថ្ម​ទំហំ​ ៤០០០ mAh និង​អាច​ប្រើ​ស៊ីម​ 4G បាន​ពីរ។ ​ Galaxy J Max នឹង​មាន​ដាក់​លក់​នៅ​ប្រទេស​ឥណ្ឌា​នា​ចុង​ខែ​នេះ​​​ក្នុង​តម្លៃ​ ១៣ ៤០០ ឥណ្ឌា​រូពី​ ដែល​ស្មើ​នឹង​ប្រមាណ​ ២០០ ដុល្លារ៕

 

Galaxy J Max អេក្រង់​ ៧​ អ៊ីញ​ ថ្ម​ 4000mAh តម្លៃ​ត្រឹម​ ២០០ ដុល្លារ​

 

​​ចុច​អាន៖ Galaxy S7 Edge ម៉ូដែល​ពិសេស​ ​សម្រាប់​កីឡា​អូឡាំពិក​ ​២០១៦​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena