ដំ​គ្រាប់​លេង ផ្ទុះ​កក្រើក​ដី ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ប្រុស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​តែ​ផ្ទុះ​គ្រាប់​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ដែល​កប់​នៅ​ក្នុង​ដីចំការ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ជាំ​អំពិល ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

នគរបាល​ស្រុក​មេមត់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់​២​នាក់​នោះ​មាន ១-​ឈ្មោះ សំអាត សាត អាយុ​១៣​ឆ្នាំ ២-​ឈ្មោះ សំអាត សីហា អាយុ​៦​ឆ្នាំ និង​អ្នក​រង​របួសធ្ងន់​ឈ្មោះ ជាង ផា​ន់​នី អាយុ​១៤​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ។ ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេល​ព្រឹក​មុន​ហេតុការណ៍​ក្រុម​ក្មេង​ទាំងនោះ​បាន​នាំ​គ្នា​ដើរទៅ​តាម​ឪពុក​ដែល​ទៅ​ភ្ជួរដីចំការ ហើយ​បាន​ទៅ​រើស​គ្រាប់​យក​មក​ដំ​លេង​ពេល​អង្គុយ​ជុំ​គ្នា បណ្តាល​ឱ្យ​ផ្ទុះ​លាន់​កក្រើក​ដី ធ្វើ​ឱ្យ​ក្មេង​២​នាក់​បងប្អូន​បាន​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​ពេល​នោះ​ឪពុក​ដែល​កំពុង​ភ្ជួរ​រត់​មក​កន្លែង​ផ្ទុះ​ឃើញ​កូន​ស្លាប់​ដល់​ទៅ​២​នាក់ រន្ធត់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ។

លោក​អធិការ​នគរបាល​ស្រុក​មេមត់​បញ្ជាក់​ថា គ្រាប់​នោះ​បាន​ផ្ទុះ​អស់រលីង​មិនដឹង​ជា​ប្រភេទ​គ្រាប់​អ្វី​នោះ​ទេ ។ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ពិនិត្យ​រួចរាល់ សព​បាន​ប្រគល់​ឱ្យទៅ​ឪពុក​ម្តាយ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ជាមួយ​នោះ​រូប​លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​បានឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ សូម​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ឱ្យ​ជំនាញ​អង្គការ​ស៊ី​ម៉ាក់​ចុះ​យក​ទៅ​កម្ទេច​ចោល ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា សេចក្តីរាយការណ៍ពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅថ្ងៃត្រង់ ថ្ងៃទី៦​​ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ​ក្រុមក្មេង​ឃ្វាលគោមួយក្រុម មានគ្នា៣នាក់ បានដើរឃ្វាលគោ នៅចំណុចវាលស្រែខាងកើត ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង​ 

លោកឧត្តមសេនីយ៍​ទោ​ ម៉ែន លី​ ស្នងការខេត្តឧត្តរមានជ័យបានឲ្យភ្នាក់ Fresh News ដឹងថា​ ក្មេងឃ្វាលគោទី១-ឈ្មោះ សៀង លី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ), ទី២-ឈ្មោះ ចាន់ សាន់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣ ឈ្មោះ ទុយ ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (របួសធ្ងន់បញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យ)។

លោកស្នងការបញ្ជាក់ថា ក្រោយពីកើតហេតុសមត្ថកិច្ច​បានចុះទៅ​កន្លែងកើត និងសង្គ្រោះដល់ក្មេងរងគ្រោះ ទៅកាន់មន្ទីរពេទ្យ​។ រីឯក្មេង​ស្លាប់បាត់បង់ជីវិត​ ត្រូវបានក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដំ​គ្រាប់​លេង ផ្ទុះ​កក្រើក​ដី ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់

ដំ​គ្រាប់​លេង ផ្ទុះ​កក្រើក​ដី ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់

ដំ​គ្រាប់​លេង ផ្ទុះ​កក្រើក​ដី ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់

ដំ​គ្រាប់​លេង ផ្ទុះ​កក្រើក​ដី ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់