Arsenal កំពុង​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​ទួគី​រូប​នេះ​ប៉ុន្តែ​ Barcelona ឲ្យ​ដេញ​ថ្លៃ​ចាប់​ពី​២៥.៥​លាន​ផោន​ឡើង​ទៅ

ថ្មីៗនេះក្លឹប Arsenal ត្រូវបានគេដឹងថាកំពុងមានបំណងក្នុងការដេញថ្លៃយកខ្សែបម្រើសញ្ជាតិទួគីមួយរូបដែលកំពុងលេងនៅក្លឹប Barcelona គឺកីឡាករ Arda Turan ។ ខណៈមានដំណឹងថាក្លឹប Dortmund និង Fenerbahce ក៏ចាប់ខ្សែបម្រើរូបនោះដែរ ។

តែយ៉ាងណាប្រភពពី Barcelona បានឲ្យដឹងថាពួកគេអាចនឹងលក់កីឡាករ Arda Turan ប៉ុន្តែពួកគេបានបង្ហើបថាបើសិនជាក្លឹបណាមួយចង់បានគឺត្រូវដេញថ្លៃយ៉ាងហោចណាស់ក៏៣០លានអឺរ៉ូ ( ២៥.៥លានផោន ) ។

គួររំលឹកថាកីឡាករ Arda Turan ត្រូវបានក្លឹប Barcelona ទិញពីក្លឹប AT Madrid កាលពីឆ្នាំ២០១៥ក្នុងតម្លៃខ្លួនប្រមាណជា៣៤លានអឺរ៉ូ ហើយក្នុងស្នាក់នៅជាមួយ Barcelona រូបគេមិនសូវជាបានលេងទៀងទាត់គេបានបង្ហាញខ្លួនត្រឹម១៨ប្រកួតហើយភាគច្រើនគឺជាកីឡាករបម្រុងប៉ុណ្ណោះតែយ៉ាងណាគេក៏បានស៊ុតបញ្ចូលទី២គ្រាប់នឹង Assist បាន៤គ្រាប់ផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Arsenal កំពុង​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​ទួគី​រូប​នេះ​ប៉ុន្តែ​ Barcelona ឲ្យ​ដេញ​ថ្លៃ​ចាប់​ពី​២៥.៥​លាន​ផោន​ឡើង​ទៅ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:កីឡា
Tags: