ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​

​​​ម្ចាស់​​ជើង​ឯក​​​​​​កីឡា​ចាក់​គោ​អេស្ប៉ាញ​លោកVictor Barrio ត្រូវ​​គោ​​វ័ធ​​​​​​​ដល់​​ស្លាប់​​​​​ពេល​​​សម្ដែង​នៅ​​​លើ​​ឆាក​​​​ ធ្វើ​ឲ្យ​​ភរិយា​​​កំពុង​ទស្សនា​​​​​អាណិត​ខ្លោច​ចិត្ត​ ​​ស្ទើរ​គាំង​បេះ​ដូង​ កាល​ពី​ថ្ងៃ​​​​សៅរ៍​​។

 

ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​

​​

ម្ចាស់​ពាន​លោក Victor Barrio អាយុ ​២៩​ឆ្នាំ​ បាន​ដួល​ផ្ទប់​នឹង​ដី បន្ទាប់​​ពី​គោ​តូរ៉ូ​​ទម្ងន់​​ជាង​ ៥៥០​​គីឡូ​ក្រាម​​ វ័ធ​​ពេញ​ទំហឹង​ ពេល​សម្ដែង​​នៅ​មុខ​​មហាជន។ ​​លោក​ត្រូវ​​បាន​គេ​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ភ្លាម​​ៗ​​ទាំង​សន្លប់​​បាត់បង់​ស្មារតី ​ប៉ុន្តែ​​​ក្រុម​វេជ្ជបណ្ឌិត​អេស្ប៉ាញ​​​មិន​អាច​​ជួយ​សង្គ្រោះ​​ជីវិត​​គាត់​បាន​ឡើយ។

 

បើ​តាម​​សម្ដី​​​​វេជ្ជបណ្ឌិត​​ អះអាង​ថា​​ Barrio ​ ​ត្រូវ​គោ​វ័ធ​នឹង​ស្នែង​​​ស្រួច​ចំ​​ទ្រូង​​ខាង​ស្ដាំ​ ​មុត​​​ដល់​​សួត​​ ហើយ​បេះ​ដូង​លែង​ដំណើរ​ការ​​​​ពេល​បញ្ជូន​​​ទៅ​កាន់​មន្ទីរពេទ្យ។ ​​​

 

អ្នក​​ស្រី​ Raquel អាយុ​ ៣២​​ឆ្នាំ បាន​​​សរសេរ​​​​លើ​ Twitter ​ក្រោយ​​​បាត់​បង់​ប្ដី​​​​​​ថា “​​​អរគុណ​​គ្រប់​គ្នា​ ​ខ្ញុំ​មិន​អាច​​ឆ្លើយ​​​​​តប​បងប្អូន​បាន​ទេ។ ​ខ្ញុំ​​អួល​ដើម​ក​រក​​និយាយ​​អ្វី​មិន​ចេញ​ឡើយ​។ ជីវិត​របស់​ខ្ញុំ​​បាន​រសាត់​អណ្ដែត​ហើយ​ ខ្ញុំ​គ្មាន​កម្លាំង​​​ក្នុង​ខ្លួន តែ​អរគុណ​​​​​​គ្រប់​គ្នា​​ចំពោះ​ការ​ជូន​ពរ”។

 

ទោះ​ជា​​យ៉ាង​ណា​ ​កីឡា​ចាក់​គោ​​​​​​ ជា​កីឡា​ពេញ​និយម មួយ​​​នៅ​ប្រទេស​អេស្ប៉ាញ​​​ ​​​តែ​មាន​​​​អ្នក​​ចូល​លេង​ស្លាប់​​​​ប្រមាណ​​​ ១០​​នាក់​​ក្នុង​មួយ​ឆ្នាំ​ៗ៕ សូម​​ទស្សនា​​វីដេអូ​​ខាង​ក្រោម៖​

 

ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​

 

ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​

 

ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail