គួរ​ធ្វើ​ដូច​ម្តេចទៅ ពេល​ឆ្កែ​ខាំ​?

គួរ​ធ្វើ​ដូច​ម្តេចទៅ ពេល​ឆ្កែ​ខាំ​?


គួរ​ធ្វើ​ដូច​ម្តេចទៅ ពេល​ឆ្កែ​ខាំ​?

​បញ្ហា​ឆ្កែ​ខាំ​មិន​ដូចគ្នា​នឹង ការ​មុត​កំបិត​នោះទេ មានន័យ​ថា អ្នក​អាច​នឹង​មាន​ឱកាស​ច្រើន ទៅ​នឹង​ការឆ្លង​ជំងឺ​ឆ្កែឆ្កួត ហើយ​ដើម្បី​សុវត្ថិភាព អ្នក​ត្រូវ​តែ​ធ្វើការ​ព្យាបាល​ភ្លាមៗ​។ ចំពោះ​ការសង្គ្រោះ​បឋម លើ​ករណី​ក្រោយ​ពី​ឆ្កែ​ខាំ​រួច មានដូចជា ៖
•​    ​មិន​ត្រូវ​ចង់​ក្រណាត់ ឬ​ខ្សែ ជុំវិញ​កន្លែង​មាន​របួស​តឹង​ឡើយ ហើយ​ត្រូវ​រក្សា​ឲ្យ​មុខរបួស​ចំហរ​។​
•​    ​ចូរ​លាង​សម្អាតរ​បួស​នោះ ជាមួយ​ទឹក និង​សាប៊ូ​។ បើសិនជា​មាន​អាល់កុល នៅផ្ទះ​ស្រាប់ អ្នក​អាច​លាង​សម្អាត​របួស​នោះ​បាន ដើម្បី​សម្លាប់​មេរោគ​។ ការធ្វើ​បែប​នេះ អាច​ជួយ​លាង​សម្អាត​ទឹកមាត់ និង​ធូលី​ដី ចេញពី​កន្លែង​មាន​បញ្ហា​នោះ​បាន​។
•​    ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ក្នុង​រយៈពេល ២៤ ម៉ោង និង​ទទួលយក​ការចាក់​ថ្នាំ​ដំបូង (​បើសិន​ជា​ចាំបាច់​) ដើម្បី​បង្ការ​ការបង្ក​រោគ​។

​មនុស្ស​ភាគច្រើន តែង​ប្រើ​វិធី​ព្យាបាល នៅផ្ទះ​ដោយ​ខ្លួនឯង ឬ​លាបថ្នាំ​នៅលើ​របួស ដើម្បី​ឲ្យ​ឆាប់​ជា​។ ប៉ុន្តែ របៀប​ព្យាបាល​ជំងឺ និង​បង្ការ​ជំងឺ​ឆ្កែឆ្គួ​តដែល​ត្រឹមត្រូវ​នោះ គឺ​ការចាក់​វ៉ាក់សាំង និង Immunoglobulin​។ ដោយសារ​តែ​មេរោគ​បង្ក​ជំងឺ​ឆ្កែ​ឆ្គួត គឺជា​វីរុស ដូច្នេះ ការ​លាបថ្នាំ​សម្លាប់​បាក់តេរី នឹង​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។ ប៉ុន្តែ អ្នក​អាច​លាបថ្នាំ​សម្លាប់​បាក់តេរី​នេះ​បាន ដើម្បី​បង្ការ​ការបង្ក​រោគ​ផ្សេងៗ ប៉ុន្តែ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឲ្យបាន​លឿន​បំផុត តាម​តែ​អាច​ធ្វើទៅបាន​។ មនុស្ស​ភាគច្រើន​មិន​បានដឹងថា ការ​ដែល​ឆ្កែ​ខាំ អាច​បណ្តាលឲ្យ​ស្លាប់​បាន បើសិនជា​មិន​មាន​ការព្យាបាល ទាន់ពេលវេលា​។ ជាមួយគ្នានេះដែរ មេរោគ​ឆ្កែ​ឆ្គួត មិន​អាច​ព្យាបាល​បានទេ ដូច្នេះ យក​ល្អ គួរតែ​យល់ដឹង​អំពី ភាព​ធ្ងន់ធ្ងរ​របស់​វា និង​ទទួលយក​ការព្យាបាល​ឲ្យបាន​លឿន​ទៅ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។