អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ចំពោះ​ថ្នាំ​បន្តក់​ភ្នែក​

អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ចំពោះ​ថ្នាំ​បន្តក់​ភ្នែក​


អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ចំពោះ​ថ្នាំ​បន្តក់​ភ្នែក​

​ចាប់​ពី​ជំងឺ​ខ្វាក់ និង​ការបង្ក​រោគ​ក្នុង​ភ្នែក រហូត​ដល់​រឿង​គ្រប់យ៉ាង ដែល​អាច​បណ្តាលឲ្យមាន គ្រោះថ្នាក់​ដល់​ភ្នែក អា​លែ​ក​ស៊ី​ភ្នែក និង​ស្ងួត​ភ្នែក​នោះ ទឹក​បន្តក់​ភ្នែក គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត ដើម្បី​ថែរក្សា​ភ្នែក​របស់​អ្នក​។ ទោះបីជា​ក្នុង​ប្រអប់​របស់​ទឹក​បន្តក់​ភ្នែក មាន​ក្រដាស​និយាយ​អំពី ការណែនាំ​របស់​វា​ក៏ដោយ តែ​អ្នក​ប្រើ​តែងតែ​ប្រើ មិន​បាន​ត្រឹមត្រូវ​ទៅវិញ​។ ការ​ដែល​ប្រើប្រាស់ ទឹក​បន្តក់​ភ្នែក​បាន​ត្រឹមត្រូវ មិន​ត្រឹមតែ​ជួយ​ថែរក្សា​ភ្នែក ឲ្យមាន​សុខភាព​ល្អ​ទេ តែ​ក៏​ជួយ​ការពារ​អ្នក ពី​ជំងឺ​ភ្នែក​ផ្សេងៗ​ទៀត​ផង​ដែរ​។

​អ្វី​ដែល​គួរ​ធ្វើ​
•​    ​ចូរ​លាង​សម្អាត​ដៃ​ឲ្យ​ស្អាត​ល្អ​សិន មុន​នឹង​បន្តក់​ទឹក​លាង​ភ្នែក​
•​    ​ចូរ​ពិនិត្យ​កាលបរិច្ឆេទ​
•​    ​ក្រោយ​ពី​បើក​គម្រប​ហើយ ចូរ​សរសេរ​ថ្ងៃខែ​ប្រើ លើ​ដប​វា​ផង ព្រោះ​មួយ​ដប អាច​ប្រើ​បាន​តែ​មួយ​ខែ​ទេ ក្រោយ​ពី​បើ​ករួច​
•​    ​បើសិនជា​ទឹក​បន្តក់​ភ្នែក​នោះ ជា​ផលិតផល​អាច​ទុក​យូរ​បាន ចូរ​ព្យាយាម​ក្រឡុក​វា​សិន មុន​ពេល​ប្រើ​
•​    ​ចូរ​បន្តក់​ភ្នែក​ច្រើន​បំផុត ត្រឹម​ពីរ​ដំណក់​ប៉ុណ្ណោះ​
•​    ​ក្រោយ​ពី​បើក​គម្រប​រួច រក្សា​វា​ទុក​ក្នុង កន្លែង​ដែល​មាន​សុវត្ថិភាព​ផង​
•​    ​ក្រោយ​ពី​បន្តក់​ភ្នែក​រួច ចូរ​សង្កត់​នៅ​សងខាង​ច្រមុះ និង​គែម​របស់​ភ្នែក ទើប​ទឹក​បន្តក់​ភ្នែក​នោះ​មិន​ចូល​ក្នុង​បំពង់​ក​បាន​។
•​    ​ក្រោយ​ពី​បន្តក់​ភ្នែក​រួច ចូរ​បិទ​ភ្នែក ១០ វិនាទី​សិន ហើយ​ចាំ​បើក​ឡើង​វិញ ដោយ​ព្យាយាម​ព្រិច​ភ្នែក រហូត​ដល់​ភ្នែក​មើលឃើញ​ច្បាស់​ធម្មតា​វិញ​។
•​    ​ចំពោះ​កម្រិត​ប្រើប្រាស់ គួរតែ​មាន​ការពន្យល់ ពី​គ្រូពេទ្យ​ច្បាស់លាស់​សិន​។​

​អ្វី​ដែល​មិន​គួរ​ធ្វើ​
•​    ​មិន​ត្រូវ​ព្យាបាល បញ្ហា​ក្រហម​ភ្នែក​ដោយ​ខ្លួនឯង តាមរយៈ​ការប្រើ​ទឹក​បន្តក់​ភ្នែក​ឡើយ​
•​    ​ចូរ​ប្រាកដថា ចុង​ក្បាល​ដប​ទឹក​បន្តក់​ភ្នែក មិន​បាន​ប៉ះ​ភ្នែក​ឡើយ ពេល​កំពុង​តែ​ប្រើ​
•​    ​នៅពេល​ភ្នែកមាន​វាន់រ​វ​ង្វ​ង់​ពណ៌​ខ្មៅ មិន​ត្រូវ​ប្រើ​ទឹក​បន្តក់​ភ្នែក​ឡើយ​
•​    ​ចំពោះ​ភ្នែក​ដែល​ពាក់​ឡេន គឺ​មិន​អាច​ប្រើ​ទឹក​បន្តក់​ភ្នែក​បាន​ឡើយ​
•​    ​មិន​ត្រូវ​ប្រើ​ទឹក​បន្តក់​ភ្នែក​ពីរ​ប្រភេទ ក្នុងពេល​តែមួយ​ភ្លាមៗ​ឡើយ​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។