​ពណ៌​របស់​ស្លេស អាច​បញ្ជាក់​អំពី សុខភាព​អ្នក​បាន​

​ពណ៌​របស់​ស្លេស អាច​បញ្ជាក់​អំពី សុខភាព​អ្នក​បាន​


​ពណ៌​របស់​ស្លេស អាច​បញ្ជាក់​អំពី សុខភាព​អ្នក​បាន​

​ការ​ក្អក និង​ជំងឺ​ផ្តាសាយ គឺជា​បញ្ហា​កើត​មាន​ជា​ញឹកញាប់ លើ​មនុស្ស​យើង ហើយ​វា​ក៏​បណ្តាលមពី​វីរុស​ផងដែរ​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា ពណ៌​របស់​កំហាក ឬ​ស្លេស អាច​បញ្ជាក់បាន​ច្រើន អំពី​សុខភាព​អ្នក​ដែរ​ទេ​?

​ពណ៌​ស្តើង​
​ស្លេស​ដែល​រាវ ឬ​ត្រឹមតែ​ជា​ទឹក​ទេនោះ អាច​បញ្ជាក់បាន​ថា ជា​ការបង្ក​រោគ​តិចតួច​។ វា​អាច​ជា​សញ្ញា​នៃ​ការបង្ក​រោគ​ដោយ​វីរុស ឬ​ដំណាក់កាល​ដំបូង នៃ​ការបង្ក​រោគ​ដោយ​បាក់តេរី​។

​ពណ៌​ស ហើយ​ខាប់​
​ករណី​បែប​នេះ​អាច​ហៅ​បាន​ថា ជា​កំហាក់​ខ្ទុះ ដែល​វា​ជា​សញ្ញា​ដ៏​សំខាន់​មួយ នៃ​ការបង្ក​រោគ​ដោយ​បាក់តេរី​។ ដូច្នេះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ថា គួរ​ព្យាបាល​វា ដោយ​របៀប​ណា ទើប​ត្រឹមត្រូវ​។

​ពណ៌​បៃតងខ្ចី ឬ​លឿង​
​ករណី​ភាគច្រើន វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី ការបង្ក​រោគ​ដោយ​បាក់តេរី​។ យ៉ាងណាមិញ ក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​ជា​សញ្ញា​របស់ ជំងឺ​រលាក​សួត ឬ​ខ្ទុះ​ក្នុង​សួត​។ ដើម្បី​ដឹង​ឲ្យ​ច្បាស់ លើ​មូលហេតុ​របស់​វា អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

​ពណ៌​ក្រហម​
​ពណ៌​ក្រហម​នេះ អាចនិយាយបាន​ថា ជា​ឈាម​ក្នុង​កំហាក ហើយក៏​អាច​ជា​សញ្ញា​មួយ នៃ​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម ឬ​បញ្ហា​សួត​ផងដែរ ដូច្នេះ ដើម្បី​ដឹង​ឲ្យ​ច្បាស់ អ្នក​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ធ្វើតេស្ត​រក​ជំងឺ​ភ្លាមៗ​។

​ពណ៌​ខ្មៅ​
​មែន ករណី​កំហាក​ទៅ​ជា​ពណ៌​ខ្មៅ​បែបនេះ គឺជា​រឿង​កម្រ​ណាស់​។ រឿង​នេះ​អាច​ដោយសារតែ ករណី​ពី​ខាងក្រៅ​ច្រើនជាង ជាពិសេស កំណក​ដោយសារ​ផ្សែង​បារី​ក្នុង​សួត ឬ​ដោយសារតែ​ការបង្ក​រោគ​ផ្សិត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។