មាន​លុយ​ត្រឹម ៥០០ ​ដុល្លារ​ជាង​​គួរ​ទិញ Drone ប្រភេទ​ណា?

Drone ឬ​អាច​ហៅ​ថា​ជា​កូន​យន្តហោះ​បំពាក់​កាមេរ៉ា​ដែល​​ចាប់​យក​រូបភាព ឬ​វីដេអូ​ពី​លើ​អាកាស​បាន​យ៉ាង​ច្បាស់​ទៅ​តាម​ស្ថានភាព ប៉ុន្តែ​ប្រិយមិត្ត​គួរ​ទិញ​ប្រភេទ​ណា​ប្រសិន​បើ​មាន​ធនធាន​ត្រឹម ៥០០ ដុល្លារ​ជាង?

 

មាន​លុយ​ត្រឹម ៥០០ ​ដុល្លារ​ជាង​​គួរ​ទិញ Drone ប្រភេទ​ណា?

 

លោក ជេរី ថៃ(Jerry Thai) ដែល​ជា​អ្នក​ជំនាញ​ថត​រូប​ដោយ​ប្រើប្រាស់ Drone បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ចំពោះ​អ្នក​ដែល​ស្រលាញ់​ការ​ថត​រូប ឬ​ទើប​ចាប់​ផ្ដើម​រៀន​ថត​រូប​ដោយ​ប្រើ Drone ​ដំបូង បើ​មាន​ធនធាន​ត្រឹម ៥០០ ទៅ ៦០០ ដុល្លារ​គួរ​សម្រេច​ចិត្ត​ទិញ​ត្រឹម​ប្រភេទ Standard ​ដូចជា ស៊េរី Phantom 3  Standard ជាដើម​ព្រោះ​វា​មាន​សមត្ថភាព​ចាប់​យក​រូបភាព ឬ​វីដេអូ​បាន​ច្បាស់​ល្អ​អាច​ទទួល​យក​បាន។​

 

មាន​លុយ​ត្រឹម ៥០០ ​ដុល្លារ​ជាង​​គួរ​ទិញ Drone ប្រភេទ​ណា?

 

មាន​លុយ​ត្រឹម ៥០០ ​ដុល្លារ​ជាង​​គួរ​ទិញ Drone ប្រភេទ​ណា?

 

ដោយ​ឡែក​ចំពោះ​អ្នក​ថត​រូប​​អាជីប ដែល​ចង់​បាន Drone យក​ទៅ​ប្រើប្រាស់​ឱ្យ​ស៊ី​គ្នា​ទៅ​នឹង​ការងារ​ប្រចាំ​ថ្ងៃ ​គួរ​ពិចារណា​ទិញ​ប្រភេទ Advanced ឬ Professional ម៉ូឌែល​ដូច​ជា ស៊េរី Inspire1 មាន​តម្លៃ​ប្រហែល ២ ៧០០ ដុល្លារ ឬ​ប្រភេទ Phantom 4 តម្លៃ​ប្រហែល ១ ៤០០ ដុល្លារ​ ដែល​មាន​សមត្ថភាព​​អាច​ចាប់​យក​សកម្មភាព​បាន​លឿន ព្រោះ​វា​មាន​មុខងារ Sport Mode ជួយ​ឱ្យ​ការ​ថត​វីដេអូ​ ឬ​រូបភាព​មាន​ភាព​ទាក់​ទាញ ​អាច​កំណត់​ឱ្យ​ហោះហើរ​ដោយ​ខ្លួន​ឯង​បាន​ ម៉្យាង​ទៀត​​គុណភាព​វីដេអូ​ថត​បាន​ដល់​កម្រិត 4K ។

 

 

ចុច​អាន​៖ ចង់បានរូបភាព​អស្ចារ្យ អ្នក​ថត​រូបគួរ​ប្រើ Drone​

ចុច​អាន៖ Inspire 1 បញ្ជា​បាន​ពីរ​នាក់ ​ប្តូរ​កែវ​ឡែន​បាន ​ខ្លាំង​ជាង Phantom 4 ពីរដង

 

អត្ថបទ៖ រក្សា