សម្តេច​តេ​ជោ​អំពាវនាវ​ដល់​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​សម្លាប់​លោក កែម ឡី

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើការ​អំពាវនាវ​ដល់​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​អ្នក​នៅ​ពីក្រោយ​ខ្នង​និង​អ្នក​ពាក់​ព័​ន្ឋ​នៃ​ឃាតកម្ម​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ២០១៦ ក្នុង​ពិធី​សម្ពោធ​អគារ​និង​ស​មិ​ទ្ឋ​ផល​នានា​របស់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ៕