ស្អុយពេក ទុក​ពេល​១៥ថ្ងៃ រកទីតាំងថ្មី!

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែល​ប្តឹង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ ​ដែល​ចោល​ក្លិន​ស្អុយ​​ប៉ះពាល់​បរិស្ថាន​អភិបាលខេត្ត​ទុក​ពេល​​ឱ្យ​១៥​ថ្ងៃ​កន្លែង​ថ្មី​ បើ​មិន​រុះរើទេ និង​មាន​វិធានការ​តាម​ច្បាប់​ ។ លោក​បាន​លើក​ឡើង​​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ​កាលពី​ថ្ងៃ​ទី​​០៨ មិថុនា​ ២០១៦​ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ ។

ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ប្រសាសន៍​​​ថា ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​កែវ ​ឃុំ​ប្ញស្សី​ក្រោក​ ស្រុក​មង្គល​បុរី ​បាន​ប្តឹង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​ ដែល​​មាន​ក្លិនស្អុយ​​​ធ្វើឱ្យ​​ប៉ះពាល់​បរិស្ថាន​ជា​ច្រើន​ឆ្នាំ​ ដែល​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ជូន​ ។

លោក​បាន​បញ្ជា​ក់ថា​ ​ក្រោយ​ទទួល​បណ្តឹង​ខេត្ត​បាន​ឱ្យលោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ឃើញ​បាន​​ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន​ទុក​ពេល​​ឱ្យ​​១៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០៨ កក្កដា ២០១៦ ​ដើម្បី​រក​ទីតាំង​ថ្មី​ សម្រាប់​ដោះ​ដូរ​ចេញពី​កន្លែង​​ចាស់​ ។ ព្រោះ​ប្រជាពលរដ្ឋ​បាន​ប្តឹង ​និង​ចុះ​ពិនិត្យ​ជា​ក់​ស្តែង​ឃើញ​ថា​​ ​ពិតជា​មាន​ក្លិនស្អុយ​ និង​ប៉ះពាល់​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​ ។