ក្រុមបឹងកេត បន្តលត់ស៊ីម៉ាក់ ខណៈប៉ូលិស ជួបការឈ្នះជាលើកដំបូង

ក្រុមបឹងកេតអង្គរ បានបន្តលត់ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ៤-០ កាលពីម្សិលមិញ ដើម្បីបន្តឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌកំពូលកម្ពុជា រីឯក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) បានរកឃើញការឈ្នះជាលើកដំបូង ហើយក្រមខេមបូឌានថាយហ្គឺរ ក៏ទទួល៣ពិន្ទុផងដែរ តែភ្នំពេញក្រោន និងណាហ្គាវើល បានចែកគ្នាម្នាក់១ពិន្ទុ។<!–more–

khmer

ជ័យជម្នះរបស់ក្រុមបឹងកេតអង្គរ លើក្រុមស៊ីម៉ាក់ បានកើតមានឡើង នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់បាទី កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ ស្របពេលដែលខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ ចាន់ វឌ្ឍនាកា រកបានរហូតដល់៣គ្រាប់តែម្នាក់ឯង គឺនៅនាទីទី៧១ នាទីទី៧៨ និងនាទីទី៨៦ បន្ទាប់ពីខ្សែប្រយុទ្ធ ដែលទើបចេញពីក្រុមស្វាយរៀង Bata បានរកឃើញគ្រាប់បាល់បើកឆាកឲ្យក្រុមបឹងកេត តាំងពីនាទីទី១៦នោះ។

localsporta2

បើទោះបីជាការយកឈ្នះ ៤-០ នេះវាមិនសូវល្អដូចការជួបគ្នាជើងទី១ ដោយបឹងកេត បានលត់ក្រុមស៊ីម៉ាក់រហូតដល់ ៧-០ ប៉ុន្តែការរកបាន៣ពិន្ទុបន្ថែម លើកនេះ គឺស្របទៅតាមផែនរបស់លោកប្រាក់ សុវណ្ណារ៉ា ផងដែរ ដែលបានកំណត់ថា ត្រូវឈ្នះឲ្យបាន៣ប្រកួត មុនពេលក្រុមបឹងកេត ត្រូវវិលទៅជួបគូប្រកួតដ៏ខ្លាំងរបស់ខ្លួនគឺ ក្រសួងការពារជាតិ នៅចុងសប្តាហ៍នេះ។

khmer.

ដោយឡែកក្រុមប៉ូលិស បានរកឃើញការឈ្នះជាលើកដំបូងរបស់ខ្លួនហើយ ដោយពួកគេបានយកឈ្នះព្រះខ័នរាជស្វាយរៀង ១-០ នៅកីឡដ្ឋានវេស្ទើន កាលពីថ្ងៃសៅរ៍ ខណៈការប្រកួតចំនួន១១លើកកន្លងមក ក្រុមប៉ូលិស បានត្រឹមស្មើចំនួន៥លើក និងចាញ់៦លើកនោះ ហើយគ្រាប់បាល់ជ័យជម្នះរបស់ប៉ូលិស រកបានដោយខ្សែប្រយុទ្ធ Michael នៅនាទីទី១៧។

localsporta4.jpg16

ចំណែកក្រុមខេមបូឌានថាយហ្គឺរ បានលត់ក្រុមអាស៊ីអឺរ៉ុប ៤-១ នៅកីឡដ្ឋានវេស្ទើន កាលពីថ្ងៃសុក្រ ហើយក្រុមណាហ្គាវើល បានព្យាយាមវាយបកភ្នំពេញក្រោន រហូតទទួលបានបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៩០ ហើយធ្វើបានសម្រេចដោយ ខ្សែប្រយុទ្ធ ស៊ុន សុវណ្ណរិទ្ធី ដើម្បីតាមស្មើភ្នំពេញក្រោន ដែលរកបានគ្រាប់បាល់នាំមុខតាំងពីនាទីទី៣០ ដែលរកបានដោយកីឡាករ Kim Hyeon Woo នោះ។

localsporta6.jpg18
localsporta5.jpg17

ចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃការប្រកួតក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦

localsporttable