សាម​សុង​ផ្ដល់​ជូន​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​ សម្រាប់​ការ​ជាវ​ទូរទស្សន៍​សាមសុង​ K Series ឆ្នាំ​២០១៦

សាម​សុង​ផ្ដល់​ជូន​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​ សម្រាប់​ការ​ជាវ​ទូរទស្សន៍​សាមសុង​ K Series ឆ្នាំ​២០១៦



ក្រុមហ៊ុន​សាម​សុង ​អេឡិចត្រូនិក​បាន​បង្កើត​កម្មវិធី​ផ្តល់​ជូន​រង្វាន់​ពិសេស​ភ្លាមៗ​សម្រាប់​គ្រប់​អតិថិជន​ដែល​ជាវ​ទូរទស្សន៍​សាម​សុង K Series 2016 គ្រប់​ម៉ូ​ឌែ​ល ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៦​ អតិថិជន​នឹង​ទទួល​បាន​នូវ Home Theatre, Giga Sound, និង Sound Bar Speaker មួយឈុត​បន្ថែម​ដោយ​ឥតគិតថ្លៃ​ភ្លាមៗ​ដោយ​មិនចាំបាច់​ចាប់ឆ្នោត​ផ្សងសំណាង​ឡើយ។

ទូរទស្សន៍​សាម​សុង SUHD ស៊េរី​ថ្មី អាច​ឲ្យ​អ្នកទស្សនា​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ទោះ​ជា​នៅ​កន្លែង ដែល​មាន​ពន្លឺ​ភ្លឺ​ចែងចាំង​ជាមួយ​នឹង​អេក្រង់​កោង​គ្មាន​គែម​ ដែល​ជា​របកគំហើញ​ថ្មី។ បច្ចេកវិទ្យា Tizen operating system (OS) របស់​ទូរទស្សន៍​មួយ​នេះ​អាច​ឲ្យ​លោកអ្នក​មើល​ទូរទស្សន៍ លេង​ហ្គេម ប្រើ​អ៊ីន​ធឺ​ណែ​ត និង​ប្រើ​កម្មវិធី​ជាច្រើន​ទៀត តាមរយៈ​តេ​លេ​បញ្ជា​ឬក៏​ទូរស័ព្ទ​ដៃ​ជាដើម។

កាន់តែ​អស្ចារ្យ​នោះ​ទូរទស្សន៍​សាម​សុង SUHD ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ QUANTUM DOT DISPLAY ដែល​ជួយ​​បង្កើន​ពណ៌​ក៏ដូចជា​លម្អិត​ចំនួន​ពណ៌​ឲ្យ​មាន​សភាព​ហ្មត់​ល្អ​ដូច ទស្សនា​ផ្ទាល់​ជាមួយ​រូបភាព​មាន​ពណ៌​ធម្មជាតិ​ពិតៗ។

បន្ថែម​ពី​នេះ​ទៀត​ក្រុមហ៊ុន​ សាម​សុង​ក៏បាន​បំពាក់​នូវ​អេក្រង់​ការពារ​ចំណាំងប្លាត ​ដែល​មាន​ឈ្មោះ​ថា Ultra Black សម្រាប់​ទូរទស្សន៍​សាម​សុង SUHD ស៊េរី ២០១៦​ ដែល​មិន​ធ្វើ​ឲ្យ​ចាំង​ពន្លឺ​លើ​អេក្រង់​ទូរទស្សន៍​ដែល រំខាន​ដល់​ការ​ទស្សនា​របស់​អ្នកប្រើប្រាស់។

គួរ​រំលឹក​ផងដែរ​ថា​សាម​សុង​បាន​ក្លាយជា​ក្រុមហ៊ុន​លេខ១ នៅក្នុង​ទីផ្សារ​ទូរទស្សន៍​ពិភពលោក​រយៈពេល ១០ ឆ្នាំ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ ២០០៦ ហើយក៏​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ ឆ្លងកាត់​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ សាម​សុង​មិនដែល​បង្អង់​សន្ទុះ​នៃ​ការពុះពារ និង​គំនិត​ច្នៃប្រឌិត ឡើយ​។​

សូម​ប្រញាប់​ឡើង​រង្វាន់​ជាច្រើន​កំពុង​រង់ចាំ​លោកអ្នក ទិញ​មុន​ទទួល​បាន​រង្វាន់​មុន​កម្មវិធី​ផ្តល់រ​ង្វាន់ ភ្លាមៗ​នេះ​មានតែ​រយៈពេល​មួយខែ​ប៉ុណ្ណោះ។

ព័ត៌មាន​បន្ថែម​ទាក់ទង​កម្មវិធី​ផ្តល់ជូន​ពិសេស​នេះ សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ផ្តល់ សេវាកម្ម​អតិថិជន 023 99 32 32៕

សាម​សុង​ផ្ដល់​ជូន​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​ សម្រាប់​ការ​ជាវ​ទូរទស្សន៍​សាមសុង​ K Series ឆ្នាំ​២០១៦

សាម​សុង​ផ្ដល់​ជូន​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​ សម្រាប់​ការ​ជាវ​ទូរទស្សន៍​សាមសុង​ K Series ឆ្នាំ​២០១៦