អេ​ន​ជី មិន​ហ៊ាន​ទទួល​ការងារ​ច្រើន​ ដោយ​សារ​​…

6 Videos


ក្រោយបាត់មុខពីស្ថានីទូរទស្សអាស៊ីអាគ្នេយ៍មួយរយៈមុននោះ អេនជី បានបង្ហោះជាវីដេអូមួយបញ្ជាក់មូលហេតុប្រាប់អ្នកគាំទ្ររបស់នាងថា មកពី មានបញ្ហាខ្លះៗទាក់ទងនឹងសុខភាពទើបតម្រូវឱ្យនាងសម្រាកមួយរយៈ ។ ដោយឡែកនៅពេលនេះសុខភាពពិធីការិនីរូបនេះក៏នៅមិនទាន់មាំទាំដូចដើមនៅឡើយដែរ ជាហេតុមិនអាចឱ្យនាងសម្រុកធ្វើការងារសិល្បៈច្រើនបាន ។

P9

អេ​ន​ជី មិន​ហ៊ាន​ទទួល​ការងារ​ច្រើន​ ដោយ​សារ​​…

ហើយថ្មីៗនេះដែរ អេនជី ក៏បានបង្ហោះសារមួយឃ្លានៅលើគណនីហ្វេសប៊ុក ប្រាប់អំពីដំណឹងសុខភាពរបស់ខ្លួនទៅកាន់ទស្សនិកជន និង អ្នកគាំទ្រ ទៀតថា«មិនទាន់ហ៊ានទទួលការងារច្រើនទេព្រោះសុខភាពដូចជាមានកំណត់ ទទួលមួយៗព្រោះខ្លាចបងប្អូនយើងគាត់ភ្លេចមុខ NG» ។ ទោះបីជាជួបបញ្ហាសុខភាពខ្លះៗយ៉ាងណាក្តីក៏ អេនជី មិនដែលភ្លេចបំពេញតួនាទី ជាម្តាយដ៏ល្អម្នាក់នោះដែរ ព្រោះនៅពេលទំនេរពីការងារសិល្បៈនាងតែងតែ យកចិត្តទុកដាក់មើលថែទាំនិងបង្ហាត់បង្រៀនកូន ដើម្បីឱ្យការសិក្សារបស់កូនកាន់តែប្រសើរឡើង ជាហេតុធ្វើឱ្យមានការកោតសរសើរ និង គាំទ្រកាន់តែច្រើនពីមហាជន ។

អេ​ន​ជី មិន​ហ៊ាន​ទទួល​ការងារ​ច្រើន​ ដោយ​សារ​​…

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយទេដែល ពិធីការិនី អេនជី មានការត្អូញត្អែរចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់នាង ដោយកន្លងមកនាងក៏ធ្លាប់បានបង្ហោះសារខ្លះដែរ ជាពិសេសកំឡុងពេលដែលនាងកំពុងមានផ្ទៃពោះ ៕ ប្រមាញ់តួ

អេ​ន​ជី មិន​ហ៊ាន​ទទួល​ការងារ​ច្រើន​ ដោយ​សារ​​…
អេ​ន​ជី មិន​ហ៊ាន​ទទួល​ការងារ​ច្រើន​ ដោយ​សារ​​…
អេ​ន​ជី មិន​ហ៊ាន​ទទួល​ការងារ​ច្រើន​ ដោយ​សារ​​…