​ជំងឺ​ត្រៀម​ក្រឡាភ្លើង មិន​ព្យាបាល​អាច​បណ្តាល​ឲ្យ …

​ជំងឺ​ត្រៀម​ក្រឡាភ្លើង មិន​ព្យាបាល​អាច​បណ្តាល​ឲ្យ ...


​ជំងឺ​ត្រៀម​ក្រឡាភ្លើង មិន​ព្យាបាល​អាច​បណ្តាល​ឲ្យ ...

​បើសិន​ជា​អ្នក មាន​បញ្ហា​លើស​សម្ពាធ​ឈាម ក្នុងពេល​មាន​ផ្ទៃពោះ មានន័យ​ថា អ្នក​កំពុងតែ​ប្រឈម​កាន់តែ​ខ្ពស់ ទៅ​នឹង​ការ​កើត​ជំងឺ​ត្រៀម​ក្រឡាភ្លើង ក្នុងពេល​មាន​ផ្ទៃពោះ​ហើយ​។ យ៉ាងណាមិញ ជំងឺ​ដ៏​ស្មុគស្មាញ និង​ជា​ផលវិបាក​ធ្ងន់ធ្ងរ នៃ​ការ​មាន​ផ្ទៃពោះ​នេះដែរ ច្រើន​តែ​ចាប់ផ្តើម​កើតមាន ក្រោយពី​មាន​ផ្ទៃពោះ​បាន ២០ សប្តាហ៍​។
​ក្នុងករណី​តិចតួច ទាំង​ម្តាយ និង​កូន គឺ​អាច​មាន​សុខភាព​ល្អ​។ ប៉ុន្តែ ចំពោះ​ករណី​មធ្យម ទៅ​ធ្ងន់ធ្ងរ​វិញ អ្នក​អាច​នឹង​មាន​បញ្ហា​សុខភាព ដូច​មាន​ខាងក្រោម​នេះ ៖

​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​សុក​កូន​
​នៅពេល​លំហូរ​ឈាម ទៅ​ស្បូន​កាន់តែ​តិច អុកស៊ីសែន និង​ជីវជាតិ​ទៅ​ចិញ្ចឹម​កូន ក៏​កាន់តែ​តិច​ដែរ​។ ដូច្នេះ វា​អាច​នឹង​មាន​បញ្ហា​ច្រើន​ដូចជា កូន​លូតលាស់​មិន​គ្រប់ និង​អាច​កើត​មិន​គ្រប់​ទម្ងន់​។ បើសិនជា​ត្រូវការ​សម្រាល​មុន​កំណត់ ដើម្បី​ការពារ​សុខភាព​អ្នក កូន​អាច​នឹង​ត្រូវ​សម្រាល​មុន​កំណត់​ហើយ​។

​របើក​សុក​
​ជំងឺ​បែបនេះ អាច​បណ្តាល​ឲ្យ​អុកស៊ីសែន ទៅ​ចិញ្ចឹម​កូន​នឹង​ត្រូវ​ថយ​ចុះ និង​បង្ក​ជាការ​ធ្លាក់ឈាម​ខ្លាំង​ទៀតផង​។

​ក្រឡាភ្លើង​ពេញលេញ (​ប្រកាច់​)
​ករណីបែបនេះ អាច​បង្ក​ជា​រោគសញ្ញា​ដូចជា ឈឺ​ក្បាល​ខ្លាំង ឬ​ជាប់​រហូត គំហើញ​ប្រែប្រួល ឈឺពោះ​ផ្នែក​ខាងលើ ឬ​វង្វេងវង្វាន់​ស្មារតី​។
​ក្នុងករណី​ដែល​មាន បញ្ហា​ត្រៀម​ក្រឡាភ្លើង​បែបនេះហើយ ជម្រើស​មាន​តែ​មួយគត់ គឺ​សម្រាលកូន​ឲ្យបាន​លឿន​បំផុត​។

​គ្រូពេទ្យ​នឹង​អាច​ធ្វើ​តេស្ត​សំខាន់ៗ​មួយចំនួន ដើម្បី​រក​មើល​ផលវិបាក​ខាងលើ និង​កំណត់​ឲ្យដឹងថា កូន​កំពុងតែ​មាន​សុខភាព​ល្អ ឬ​អត់ ព្រមទាំង​ណែនាំ នូវ​ជម្រើស​ព្យាបាល ដែល​ស័ក្តិសម​បំផុត​៕

​​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។