លោក ហ៊ុន សែន ដកបទបញ្ជាឲ្យប្រើគោរមងារសម្តេច

មិនដល់២៤ម៉ោងផងបន្ទាប់ពីក្រសួងព័ត៌មានបានចេញការព្រមានចុងក្រោយដល់អង្គភាពសារព័ត៌មាននានា ដែលមិនព្រមប្រើគោរមងាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួនថា “សម្តេច” នោះ លោកនាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃសុក្រថា លោកបានបដិសេធចោលសេចក្តីណែនាំនោះ។ ដំបូង អ្នកកាសែតត្រូវបានបញ្ជាឲ្យហៅលោក ហ៊ុន សែន តាមគោរមងារសម្តេចកាលពីខែធ្នូ។ សេចក្តីណែនាំ បន្ទាប់មកទៀត ដែលណែនាំអង្គភាពសារព័ត៌មាននានាឲ្យចាប់ផ្តើមប្រើប្រាស់គោរមងារចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ គឺមិនទទួលបានការគោរពតាមទេ ហើយក្រសួងក៏បានចេញការព្រមានចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានមន្ត្រីមួយរូបបាននិយាយថា បណ្តាញសារព័ត៌មានដែលរឹងរូសនឹងត្រូវដកអាជ្ញាបណ្ណ។ ប៉ុន្តែ ក្នុងពេលដែលមានការរិះគន់តាមអ៊ិនធឺណិតកាន់តែខ្លាំង លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក កាលពីថ្ងៃសុក្រ ដោយប្រកាសថា គោរមងារមិនចាំបាច់ប្រើទេ។ លោកនាយករដ្ឋមន្ត្រីបានសរសេរសារមួយនៅលើទំព័ររបស់លោកថា “ចំពោះការប្រើប្រាស់ “គោរមងាររបស់ ប្រមុខដឹកនាំរាជរដ្ឋាភិបាល” គឺគ្មានការចាំបាច់តម្រូវឲ្យត្រូវតែសរសេរដាក់ឲ្យចំ “គោរមងារ” នោះទេ ប្រសិនបើ អ្នកសារព័ត៌មានមិនចង់ប្រើ។ លោកនាយករដ្ឋមន្ត្រីបានសរសេរបន្តថា “តែសូមសរសេរគោរពក្រមសីលធម៌ និងមានប្រភពព័ត៌មានច្បាស់ លាស់ចៀសវាងចែកចាយព័ត៌មានមិនពិត”។ ទាក់ទងតាមទូរស័ព្ទក្រោយមកកាលពីថ្ងៃសុក្រ លោក ផៃ ស៊ីផាន […]

The post លោក ហ៊ុន សែន ដកបទបញ្ជាឲ្យប្រើគោរមងារសម្តេច appeared first on The Cambodia Daily.