ខ្វះកន្លែងអង្គុយរៀន បែរជាមកអង្គុយរៀន នៅក្រៅបង្អួចអគារជាន់ទី៥ ធ្វើឲ្យមានការភ្ញាក់ផ្អើល

ចិន៖ សិស្ស ឬនិស្សិតភាគច្រើន ពួកគេតែងតែនិយមអង្គុយរៀន ឬអង្គុយអានសៀវភៅនៅក្នុងបន្ទប់ បណ្ណាល័យ សាលារៀន ឬ សួនច្បារជាដើម ប៉ុន្តែក្រលេកមកមើលហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់មួយនេះវិញ គឺបុរសជានិស្សិតម្នាក់អង្គុយអានសៀវភៅនៅក្រៅបង្អួច នៃអគារជាន់ទី៥ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ដោយសកម្មភាពអង្គុយអានសៀវភៅរបស់គាត់ ត្រូវបានគេថតបាន ហើយបានបង្ហោះចូលក្នុងអិុនធើណេត។

រូបថតដែលគាត់កំពុងអង្គុយអានសៀវភៅនេះ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមចែកចាយតៗគ្នា ហើយថែមទាំងទទួលបានការចាប់អារម្មណ៍ទៀតផង ដោយសារនេះជារឿងកម្រនឹងជួបប្រទះ ។

បុរសម្នាក់នេះ ត្រូវបានគេស្គាល់ថា ជានិស្សិតនៃសាកលវិទ្យាល័យ Shandong ប្រទេសចិន ហើយក៏ជាសិស្សពូកែមួយរូបផងដែរ ប៉ុន្តែ គាត់បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភាគច្រើនមានចម្ងល់ថា ហេតុអ្វីបានជាមកអង្គុយរៀននៅក្រៅបង្អួចនៅទីខ្ពស់នៃអគារមួយនេះ។

រូបថតប៉ុន្មានសន្លឹករបស់គាត់នេះ ត្រូវបានមហាជនមួយចំនួននាំគ្នាបញ្ចេញមតិក្នុងបណ្តាញសង្គមថា៖

«អ្នករៀនពូកែ មិនដែលខ្លាចអ្វីទេ សូម្បីទីខ្ពស់ ក៏គេមិនខ្លាច»

ខ្លះទៀតនិយាយថា៖

«នេះជាគំនិតដ៏ឆ្កួតលីលាមួយ ដែលមកអង្គយរៀននៅទីខ្ពស់ ដ៏គ្រោះថ្នាក់បែបនេះ ប្រហែលជាគាត់ចង់ទទួលបានការចាប់អារម្មណ៍»

ហើយខ្លះទៀតគិតថា៖

«នេះប្រហែលជាទម្លាប់របស់គាត់ ប្រហែលជាគាត់មិនចង់ឲ្យមានមនុស្សនៅក្បែរ» នេះបើយោងតាមប្រភពដែលដកស្រង់ពីអ្នកលេងបណ្តាញសង្គម ។ 

គួររំលឹកផងដែរថា ក៏ធ្លាប់មានករណីដូច្នោះកើតឡើងស្រដៀងគ្នាដែរ ដោយកាលនោះ នារីម្នាក់ ត្រូវបានគេប្រទះឃើញ ឈរអានសៀវភៅ នៅក្រៅបង្អួច ដូចគ្នា ប៉ុន្តែត្រឹមអគារជាន់ទី១ ប៉ុណ្ណោះ ដូច្នេះហើយ ទើបមិនទទួលបានការចាប់អារម្មណ៍ ដូចហេតុការណ៍ខាងលើ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត