អ្នក​ឯក​ទេស​ប្រាប់​វិធី​កក់​សក់​បាន​ត្រឹម​ត្រូវ មិន​កើត​អង្គែ

អង្គែ​ជា​បញ្ហា​សរសៃ​សក់​ដែល​មនុស្ស​គ្រប់​គ្នា​មិន​ចង់​ជួប​ប្រទះ។ អ្នក​ខ្លះ​កើត​អង្គែ ទោះ​កក់​សាប៊ូ​បំបាត់​អង្គែ​យ៉ាង​ណា​នៅ​តែ​មិន​បាត់។ កញ្ញា ស្រី​ពៅ​​ អ្នក​ពិនិត្យ​សរសៃ​សក់​និង​ស្បែក​ក្បាល បាន​បង្ហើប​ពី​តិច​និក​កក់​បាន​ត្រឹមត្រូវ ដើម្បី​បំបាត់​អង្គែមិន​វិល​វិញ។

 

អ្នក​ឯក​ទេស​ប្រាប់​វិធី​កក់​សក់​បាន​ត្រឹម​ត្រូវ មិន​កើត​អង្គែ

 

អ្នក​ឯកទេស​រូប​នេះ​បាន​ប្រាប់​នៅ​ក្នុង​ឱកាស​បង្ហាញ​ការ​រចនា​រូប​រាង​ថ្មី​នៃ​សាប៊ូ​កក់​សក់​ក្លៀរ​បុរស នៅ​ផ្សារ​ទំនើប Aeon ថា ដំបូង​អ្នក​ត្រូវ​ដាក់​សាប៊ូ​ញី​ឈ្លី​នឹង​បាត​ដៃ​សិន រួច​សឹម​ត្រដុស​ម៉ាស្សា​លើ​ស្បែក​ក្បាល​ឲ្យ​សព្វ​ដើម្បី​សាប៊ូ​ជ្រាប​ចូល​នឹង​គល់​សក់​បាន​ល្អ។​

 

អ្វី​ដែល​សំខាន់​ហើយ​ភាគ​ច្រើន​គ្រប់​គ្នា​មិន​ដឹង គឺ​អ្នក​ត្រូវ​កក់​ចំនួន​ពីរ​ដង។ ​កក់​លើក​ទី​មួយ​ដោយ​អនុវត្ត​ដូច​ការ​ប្រាប់​ខាង​លើ​រួច​លាង​ទឹក​ចេញ​។ បន្ទាប់​មក​កក់​ម្ដង​ទៀត​ដោយ​សម្អាត​ជាមួយ​ទឹក​ស្អាត​ជា​ការ​ស្រេច។​​

 

អ្នក​ឯក​ទេស​ប្រាប់​វិធី​កក់​សក់​បាន​ត្រឹម​ត្រូវ មិន​កើត​អង្គែ

 
 

ការ​ម៉ាស្សា​ស្បែក​ក្បាល​និង​សរសៃ​សក់​ជាមួយ​សាប៊ូ វា​ជួយ​កម្ចាត់​សារជាតិ​ប្រេង​ដែល​រឹត​តែ​ជួយ​ឲ្យ​សក់​បាត់​អង្គែ​និង​មិន​ងាយ​ជ្រុះ​សក់។ ម្យ៉ាង​ទៀត អ្នក​មិន​ចាំ​បាច់​កក់​រាល់​ថ្ងៃ​ឡើយ គឺ​អនុវត្ត២​ថ្ងៃ​ម្ដង។ ទោះ​ជា​បាត់​អង្គែ​ក៏​ដោយ ​អ្នក​គួរ​តែ​បន្ត​ប្រើ​សាប៊ូ​ប្រភេទ​នេះ​បន្ត​ទៀត​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​កើត​មក​ម្ដង​ទៀត។​

 

លើស​ពី​នេះ កញ្ញា ស្រី​ពៅ បញ្ជាក់​ថា ការ​កក់​សក់​អាច​ធ្វើ​ឡើង​បាន​ទាំង​ពេល​ថ្ងៃ​និង​យប់។ ការ​បារម្ភ​ថា កក់​ពេល​យប់​អាច​ជា​មូល​ហេតុ​កើត​អង្គែគឺ​មិន​ត្រឹម​ត្រូវ​ឡើយ។ បើ​អ្នក​មាន​វិធី​កក់​បាន​ត្រឹម​ត្រូវ និង​សម្ងួត​សក់​កុំ​ទុក​ផ្អាប់ នោះ​មិន​ជា​មូល​ហេតុ​ទេ៕

 

អត្ថបទ៖ លឹម សុ​នា