នរណា​​នៅ​ពី​ក្រោយ​ខ្នង​ជំនួញ​ជាង​២២ម៉ឺន​ដុល្លាររបស់​ ខាន់ ជេមស៍ ?

តារា​ចម្រៀង ខាន់ ជេមស៍ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ បាន​បើក​​សម្ពោធ​ភោជនីយដ្ឋាន​ទំនើប​មួយ​​កន្លែង ដោយ​​បាន​ប្រើ​ទុន​​ជាង​២២ម៉ឺន​ដុល្លារ។ តើ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ជំនួញ​មួយ​នេះ?

 

នរណា​​នៅ​ពី​ក្រោយ​ខ្នង​ជំនួញ​ជាង​២២ម៉ឺន​ដុល្លាររបស់​ ខាន់ ជេមស៍ ?

 

ភោជនីយដ្ឋាន​ខាង​​លើ​មាន​ឈ្មោះ​ថា “រមណីយដ្ឋាន​ស្ទូច​បង្កង​សមុទ្រ​មាស” ស្ថិត​លើ​ផ្លូវ​លេខ៥២៨ ខណ្ឌ ទួលគោក។តារា​ចម្រៀង​រូប​នេះ​ បាន​បើក​សម្ពោធ​​ជា​មួយ​នឹង​ខួប​គម្រប់​​៦ឆ្នាំ​របស់​​កូន​ស្រី​តែ​ម្ដង។ លោក ខាន់ ជេមស៍ បាន​ប្រាប់​ថា ការ​ភោជនីយដ្ឋាន​នេះ លោក​បាន​ចូល​ហ៊ុន​ជា​មួយ​​មិត្តភ័ក្ដិ​២ទៅ៣នាក់​ផ្សេង​ទៀត ដោយ​នៅ​ក្នុង​នោះ​មាន​ទាំង​អ្នក​ជំនួញ​ចិន និង​ថៃ​ផង​ដែរ។

 

តារា​ចម្រៀង​រូប​នេះ ​មិន​បាន​បញ្ជាក់​ប្រាប់​លំអិត​ពី​ភាគ​ហ៊ុន​​ដែល​ភាគី​នីមួយៗ​បាន​ចូល​ឡើយ តែ​លោក​បាន​លើក​ឡើង​ថា ភោជនីយដ្ឋាន​​ដែល​លោក​បាន​បើក​នេះ គឺ​មាន​លក្ខណ​​ប្លែក ពិសេស ហើយ​​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា។ “ហាង​នឹង​អស់​ជាង​២២ម៉ឺន តែ​ខ្ញុំ​អត់​និយាយ​រឿង​ហ្នឹង​ទេ ខ្លាច​​គេ​ថា​យើង​អួត តែ​ខ្ញុំ​សូម​​និយាយ​រឿង​​ម្ហូប​​វិញ យើង​មាន​​ម្ហូប​បែប ​ចិន ថៃ ខ្មែរ ​ចុងភៅ​ជន​ជាតិ​ដើម​តែ​ម្ដង ហើយ​​​ភ្ញៀវ​ចង់​​ស្ទូច​បង្កង​លេង យើង​គិត​ម៉ោង១ម៉ោង ១៥ ដុល្លារ ស្ទូច​បាន​ប៉ុន្មាន​ បាន​ទៅ ចុងភៅ​ចាំ​ចម្អិន​ឲ្យ ហើយ KTV ក៏​មាន​ដែរ” លោក ខាន់ ជេមស៍ លើក​ឡើង ។

 

នរណា​​នៅ​ពី​ក្រោយ​ខ្នង​ជំនួញ​ជាង​២២ម៉ឺន​ដុល្លាររបស់​ ខាន់ ជេមស៍ ?

 

មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក ខាន់ ជេមស៍ សម្រេច​បើក​ភោជនីយដ្ឋាន​ខាង​លើ ក៏​ព្រោះ​តែ​​តារា​ចម្រៀង​រូប​នេះ សម្លឹង​ឃើញ​ទីផ្សារ​នៅ​កម្ពុជា​មិន​ទាន់​មាន​​ហាង​ប្រភេទ​នេះ​នៅ​ឡើយ គួបផ្សំ​​មាន​មិត្តភ័ក្ដិ មាន​បទ​ពិសោធ​​រកស៊ី​បែប​​នេះ​ស្រាប់​ផង លោក​ក៏​សម្រេច​បើក​តែ​ម្ដង។
តាម​ការ​​លើក​ឡើង​របស់ ខាន់ ជេមស៍ “រមណីយដ្ឋាន​ស្ទូច​បង្កង​សមុទ្រ​មាស”​​ ខាង​លើ​នេះ មិនមែន​ជា​​ជំនួញ​​ដំបូង​របស់​លោក​ឡើយ មុន​ឈាន​មក​​បើក​ហាង​នេះ លោក​មាន​បបរ​មួយ​ទៀត ​​គឺ​ជា​អ្នក​រក​ស៊ី ទិញ​លក់​ដី។

 

ងាក​មក​​ភ្ញៀវ​ដែល​អញ្ជើញ​មក​ចូល​រួម​កម្មវិធី សម្ពោធ​ហាង​ផ្គួប​ជា​មួយ​ខួប​កូន​ស្រី​វិញ ខាន់ ជេមស៍ មិន​បាន​អញ្ជើញ​​អ្នក​សិល្បៈ​ច្រៀង​ឡើយ ពោល​គឺ ​លោក​​ហៅ​តែ អ្នក​ជិត​ស្និទ្ធ​តិចតួច​​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ដូច​ជា​ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ លោក ហ្សូណូ កញ្ញា សូដានីតា លោក ប៉ែន ចំរ៉ុង អ្នកនាង ប៉ែន ច័ន្ទនិមល កញ្ញា ផន ស្រីខួច អ្នក​នាង ខាត់ សុ​ឃីម ជាដើម។

 

មូលហេតុ ដែល​លោក​មិន​អញ្ជើញ​តារា​ច្រើន​បែប​នេះ ត្រូវ​​បាន​​តារា​ចម្រៀង​មាន​កំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ ​បង្ហើប​​ថា ទុក​​អញ្ជើញ​កម្មវិធី​ធំ​មួយ​ទៀត​ដែល​លោក​​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

 

នរណា​​នៅ​ពី​ក្រោយ​ខ្នង​ជំនួញ​ជាង​២២ម៉ឺន​ដុល្លាររបស់​ ខាន់ ជេមស៍ ?

 

នរណា​​នៅ​ពី​ក្រោយ​ខ្នង​ជំនួញ​ជាង​២២ម៉ឺន​ដុល្លាររបស់​ ខាន់ ជេមស៍ ?

 

នរណា​​នៅ​ពី​ក្រោយ​ខ្នង​ជំនួញ​ជាង​២២ម៉ឺន​ដុល្លាររបស់​ ខាន់ ជេមស៍ ?

 

នរណា​​នៅ​ពី​ក្រោយ​ខ្នង​ជំនួញ​ជាង​២២ម៉ឺន​ដុល្លាររបស់​ ខាន់ ជេមស៍ ?

នរណា​​នៅ​ពី​ក្រោយ​ខ្នង​ជំនួញ​ជាង​២២ម៉ឺន​ដុល្លាររបស់​ ខាន់ ជេមស៍ ?

 

នរណា​​នៅ​ពី​ក្រោយ​ខ្នង​ជំនួញ​ជាង​២២ម៉ឺន​ដុល្លាររបស់​ ខាន់ ជេមស៍ ?

 

នរណា​​នៅ​ពី​ក្រោយ​ខ្នង​ជំនួញ​ជាង​២២ម៉ឺន​ដុល្លាររបស់​ ខាន់ ជេមស៍ ?

 

អត្ថបទ៖ ខុត សីហា