អ្នក​លេង​ហ្គីតា​​ដ៏​ល្បី​​​​របស់​កូរ៉េ Sungha Jung រំឭក​អ្នក​គាំទ្រ​ថា​ខ្លួន​ជិត​មក​កម្ពុជា​ហើយ

តាម​គម្រោង​ប្រកាស​ដោយ Page Facebook ផ្លូវការ​​របស់​អ្នក​លេង​ហ្គីតា​​ដ៏​ល្បី​​​​របស់​កូរ៉េ Sungha Jung ឲ្យ​ដឹង​ថា គេ​នឹង​មក​សម្ដែង​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ ២០១៦។

 

អ្នក​លេង​ហ្គីតា​​ដ៏​ល្បី​​​​របស់​កូរ៉េ Sungha Jung រំឭក​អ្នក​គាំទ្រ​ថា​ខ្លួន​ជិត​មក​កម្ពុជា​ហើយ

 

ដើម្បី​រំឭក​ដល់​អ្នក​គាំទ្រ​​​នៅ​កម្ពុជា​ កាល​ពី​ម្សិលមិញ​អ្នក​លេង​ហ្គីតា​វ័យ​១៩​ឆ្នាំ​នេះ​បាន​បង្ហោះ​រូប​មួយ​សន្លឹក​អង្គុយ​លេង​ហ្គីតា ​​​លើ​បណ្ដាញ​សង្គម Facebook បន្ទាប់​ពី​វិលត្រឡប់​មក​ពី​សម្ដែង​នៅ​តៃវ៉ាន់ អម​ដោយ​សារ​សរសេរ​ថា​៖”Sungha ត្រឡប់​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ហើយ អរគុណ​ច្រើន​តៃវ៉ាន់ ជួប​គ្នា​​នៅ​ខែ​បន្ទាប់​ប្រទេស​ថៃ​និង​កម្ពុជា”។

 

មុន​នឹង​មក​ដល់​ប្រទេស​កម្ពុជា Sungha ត្រូវ​សម្ដែង​នៅ​ប្រទេស​ថៃ​មុន​១​ថ្ងៃ។ ក្នុង​ប្រអប់​ Comment របស់ Sungha ក៏​បាន​បញ្ជាក់​​ពី​ទីតាំង​សម្ដែង ពេល​វេលា លេខ​ទូរសព្ទ​សម្រាប់​ទាក់ទង​ ដោយ​សំបុត្រ​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា​នឹង​ដាក់​លក់​នៅ​សប្ដាហ៍​ក្រោយ។

 

អ្នក​លេង​ហ្គីតា​​ដ៏​ល្បី​​​​របស់​កូរ៉េ Sungha Jung រំឭក​អ្នក​គាំទ្រ​ថា​ខ្លួន​ជិត​មក​កម្ពុជា​ហើយ

 

Sungha Jung បាន​ក្លាយ​ជា​អ្នក​លេង​ហ្គីតា​ល្បី​លើ Youtube តាំង​ពី​អាយុ​១០​ឆ្នាំ​ម្ល៉េះ។ វីដេអូ​ Cover របស់​គេ​ជា​ច្រើន​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ ហើយ​វិដេអូ​ខ្លះ​មាន​អ្នក​ទស្សនា​រហូត​ដល់​ជិត ៥០លាន​ដង។ Sungha Jung ក៏​ធ្លាប់​សហការ​ជាមួយ​តារា​ចម្រៀង​ល្បី​ៗ​មួយ​ចំនួន​ដែរ​ដូច​ជា​ក្រុម 2NE1៕

 

ចុចអាន៖​អ្នក​លេង​ហ្គីតា​​ដ៏​ល្បី​​​​របស់​កូរ៉េ Sungha Jung នឹង​មក​កម្ពុជា​នៅ​ខែ​សីហា

 

ដោយ៖ ហេង សុធារិទ្ធិ
ប្រភព៖ Sungha Jung Page Facebook 
​​​​​​​