ចូលរួម​ឆ្លើយ​សំណួរ​ងាយៗ ​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​របស់ ​TVB ពី PNN

ភីអិនអិន (PNN) នឹង​ជ្រើសរើស​រក​អ្នក​ដែល​ឆ្លើយ​សំណួរ​ត្រឹមត្រូវ​ចំនួន​១០​រូប ពាក់ព័ន្ធ​នឹង​ខ្សែ​ភាពយន្ត​ភាគ​របស់​ TVB ថ្មី​បំផុត​ប្រចាំឆ្នាំ​២០១៦ ដែល​ត្រៀម​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​ នៅ​ថ្ងៃ​ទី​១៣ និង​២១-កក្កដា​ ខាង​មុខ​នេះ។

 

អ្នក​ទាំង​១០​រូប​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ផេក​ហ្វេសប៊ុក​ភីអិនអិន នឹង​ទទួល​បាន​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​របស់​ TVB ដ៏​ស្រស់​ស្អាត។ ដូច្នេះ បើ​អ្នក​ចង់​ចូលរួម​ផ្សង​សំណាង សូម​រង់ចាំ​តាម​ដាន​រឿង​ភាគ​ហុងកុង​ថ្មី​បំផុត​ទាំង​២​រឿង​នេះ ដែល​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃទី​១៣ និង​២១-កក្កដា ហើយ​ចូល​រួម​ឆ្លើយ​នូវ​សំណួរ​ងាយៗ​តាម www.facebook.com/PNNDramaFanClub។ ការ​ប្រកាស​លទ្ធផល​នឹង​ធ្វើ​ឡើង​តាម​ផេក​ហ្វេសប៊ុក​ភីអិនអិន ដដែល​នៅ​ថ្ងៃ​ទី​១៩ និង​២៦-កក្កដា។

 

ចូលរួម​ឆ្លើយ​សំណួរ​ងាយៗ ​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​របស់ ​TVB ពី PNN

 

នៅ​ថ្ងៃ​ពុធ ទី​១៣-កក្កដា ភីអិនអិន នឹង​ចាក់​ផ្សាយ​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​បំផុត​មួយ​ដែល​រៀបរាប់​ពី​ជីវិត​អ្នក​លេង​ប្រែ​ទៅជា​ចុងភៅ នោះ​គឺ​រឿង «ជីវិត​បងធំ ក្រោយ​ចូល​និវត្តន៍» ដែល​នឹង​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​១១ ដល់​១២​ថ្ងៃ​ត្រង់ បន្ទាប់​ពី​រឿង «ព្រាយ​ជញ្ជក់​ឈាម» ដែល​នឹង​ចប់​នៅ​ថ្ងៃស្អែក​នេះ។

 

រី​ឯ​ខ្សែ​ភាពយន្ត​បែប​កំប្លែង​សើច​ក្អាកក្អាយ រឿង «ជំនាង​ផ្ទះ​រីករាយ ឬ House of Spirit» នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​២១-កក្កដា រៀងរាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​៦ ដល់​៧ ល្ងាច និង​ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ វេលា​ម៉ោង​២ ដល់​ម៉ោង​៤​ រសៀល បន្ទាប់​ពី​រឿង «បេសកកម្ម​ឆ្លង​ពេល» ដែល​នឹង​ដល់​វគ្គ​បញ្ចប់​នៅ​ថ្ងៃទី​២០-កក្កដា ខាង​មុខ​នេះ។

 

សូម​កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា​ខ្សែ​ភាពយន្ត​ភាគ​ហុងកុង​ដ៏​ថ្មី​បំផុត​របស់ TVB ប្រចាំ​ឆ្នាំ​២០១៦ ដែល​នឹង​មាន​ផ្សាយ​ជូន​ទស្សនា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន តែ​មួយ​គត់។

 

សូម​មើល​ឈុត​ខ្លី​ក្នុង​រឿង «ជីវិត​បងធំ ក្រោយ​ចូលនិវត្តន៍»៖

 

 

សូម​មើល​ឈុត​ខ្លី​ក្នុង​រឿង «ជំនាងផ្ទះ​រីករាយ»៖

 

 

អត្ថបទ៖ ពាណិជ្ជកម្ម