ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​

ម្ចាស់ជើងឯកកីឡាចាក់គោអេស្ប៉ាញលោកVictor Barrio ត្រូវគោវ័ធដល់ស្លាប់ពេលសម្ដែងនៅលើឆាក ធ្វើឲ្យភរិយាកំពុងទស្សនាអាណិតខ្លោចចិត្ត ស្ទើរគាំងបេះដូង កាលពីថ្ងៃសៅរ៍។

ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​

ម្ចាស់ពានលោក Victor Barrio អាយុ ២៩ឆ្នាំ បានដួលផ្ទប់នឹងដី បន្ទាប់ពីគោតូរ៉ូទម្ងន់ជាង ៥៥០គីឡូក្រាម វ័ធពេញទំហឹង ពេលសម្ដែងនៅមុខមហាជន។ លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗទាំងសន្លប់បាត់បង់ស្មារតី ប៉ុន្តែក្រុមវេជ្ជបណ្ឌិតអេស្ប៉ាញមិនអាចជួយសង្គ្រោះជីវិតគាត់បានឡើយ។

បើតាមសម្ដីវេជ្ជបណ្ឌិត អះអាងថា Barrio ត្រូវគោវ័ធនឹងស្នែងស្រួចចំទ្រូងខាងស្ដាំ មុតដល់សួត ហើយបេះដូងលែងដំណើរការពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អ្នកស្រី Raquel អាយុ ៣២ឆ្នាំ បានសរសេរលើ Twitter ក្រោយបាត់បង់ប្ដីថា “អរគុណគ្រប់គ្នា ខ្ញុំមិនអាចឆ្លើយតបបងប្អូនបានទេ។ ខ្ញុំអួលដើមករកនិយាយអ្វីមិនចេញឡើយ។ ជីវិតរបស់ខ្ញុំបានរសាត់អណ្ដែតហើយ ខ្ញុំគ្មានកម្លាំងក្នុងខ្លួន តែអរគុណគ្រប់គ្នាចំពោះការជូនពរ”។

ទោះជាយ៉ាងណា កីឡាចាក់គោ ជាកីឡាពេញនិយម មួយនៅប្រទេសអេស្ប៉ាញ តែមានអ្នកចូលលេងស្លាប់ប្រមាណ ១០នាក់ក្នុងមួយឆ្នាំៗ៕ សូមទស្សនាវីដេអូខាងក្រោម៖

ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​ ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​ ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​

ប្រភព៖ sabay

  • ប្រពន្ធ​​​ខ្លោច​ចិត្ត​​ពេល​​ឃើញ​​​​ប្ដី​​​​​​ជា​​ម្ចាស់​ជើង​ឯក​​​​សម្ដែង​ជា​មួយ​​គោ ​ត្រូវ​​គោ​វ័ធ​​​ស្លាប់​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: