​Operation ASHA ​រៀប​ចំ​បាល់ទាត់​សប្បុរស​ធម៌​ទទួល​បាន​ជោគជ័យ​លើស​ការ​កំណត់​

ការ​ប្រកួត​បាល់ទាត់​ហ្វូត​សាល​សប្បុរស​ធម៌​របស់​ Operation ASHA ​ដែល​បញ្ចប់​ទៅ​កាល​ពី​ម្សិល​មិញ​ទទួល​បាន​ជោគជ័យ​លើស​​គោល​ដៅ​កំណត់​ បើ​ទោះ​ជា​ការ​ប្រកួត​នេះ​ទើប​​​រៀប​ចំ​លើក​ដំបូង​ក៏​ដោយ។

​Operation ASHA ​រៀប​ចំ​បាល់ទាត់​សប្បុរស​ធម៌​ទទួល​បាន​ជោគជ័យ​លើស​ការ​កំណត់​

កញ្ញា Chen និង កែវ សុខផេង ប្រគល់​ពាន​ដល់​ក្រុម Suzuki

 

កញ្ញា​ Jacqueline Chen ​តំណាង​​អង្គការ​ Operation ASHA ​ ​បាន​​ឲ្យ​ដឹង​ថា​ គោល​ដៅ​នៃ​ការ​រៀប​ចំ​នេះ​គឺ​កំណត់​​ប្រមូល​ថវិកា​ចំនួន​​២​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​របេង​​ ប៉ុន្តែ​​លទ្ធផល​ចុង​ក្រោយ​​គឺ​ទទួល​បាន​លើស​ពី​អ្វី​ដែល​បាន​កំណត់។ ថវិកា​សរុប​ដែល​ទទួល​បាន​គឺ​ប្រហែល​ជា​២៧០០០​ដុល្លារ​អាមេរិក។

កញ្ញា​បាន​និយាយ​ថា​ ៖«ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​រៀប​ចំ​កម្មវិធី​សប្បុរស​ធម៌​នេះ​ឡើង​ ហើយ​ទទួល​បាន​ជោគជ័យ។ ការ​ទទួល​បាន​ជោគជ័យ​នេះ​ដោយ​សារ​តែ​​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ចូល​រួម​ឧបត្ថម្ភ​ ហើយ​​អ្នក​ខ្លះ​បាន​ជួយ​ចំណាយ​ផ្សេង​ៗ​ មាន​អ្នក​ស្ម័គ្រ​ចូល​រួម​​រៀប​ចំ​ និង​មាន​ការ​ជួយ​សម្រួល​ពី​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ផង​ទើប​​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ»។

 

​Operation ASHA ​រៀប​ចំ​បាល់ទាត់​សប្បុរស​ធម៌​ទទួល​បាន​ជោគជ័យ​លើស​ការ​កំណត់​

 

កម្មវិធី​ប្រកួត​សប្បុរស​ធម៌​នេះ​រៀប​ចំ​ឡើង​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ជួយ​​​​ព្យាបាល​អ្នក​ជំងឺ​របែង​ចំនួន ៣៥០​នាក់​​នៅ​ស្រុក​ដូន​កែវ ខេត្ត​តាកែវ​ និង​ស្រុក សែន​មនោរម្យ​ខេត្ត​មណ្ឌលគីរី។

 

លទ្ធផល​នៃ​ការ​ប្រកួត​ ក្រុម​ Suzuki ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ និង​ក្រុម​ China Construction ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ ​​ Charity Futsal Tournament 2016 ​​មាន​ក្រុម​ចូល​រួម​ចំនួន​១៦ ​មក​ពី​បណ្ដា​ក្រុម​ហ៊ុន​នានា​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​ជើង​ឯក​បាន​ប្រកួត​មិត្តភាព​កម្សាន្ត​ជា​មួយ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោន​ដែល​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ និង​ប្រគល់​ពាន​រង្វាន់​ដល់​ជ័យលាភី​ផង​ដែរ៕

 

​Operation ASHA ​រៀប​ចំ​បាល់ទាត់​សប្បុរស​ធម៌​ទទួល​បាន​ជោគជ័យ​លើស​ការ​កំណត់​

 

​Operation ASHA ​រៀប​ចំ​បាល់ទាត់​សប្បុរស​ធម៌​ទទួល​បាន​ជោគជ័យ​លើស​ការ​កំណត់​

កែវ សុខផេង ស៊ុត​

 

​Operation ASHA ​រៀប​ចំ​បាល់ទាត់​សប្បុរស​ធម៌​ទទួល​បាន​ជោគជ័យ​លើស​ការ​កំណត់​

 

អត្ថបទ៖ ជាន ចាន់រ៉ា​