ព្រឹកនេះ​ អ្នកគំាទ្រ​ជាច្រើន​ទៅគោរពវិញ្ញាណក្ខន្ឋ​សពលោក កែម ឡី

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា​ ក្រុមប្រជាពលរដ្ឋជាច្រើន​ដែលគំាទ្រលោកបណ្ឌិត កែម ឡី ​បានអញ្ជើញទៅអុជធូប​គោរពវិញ្ញាណក្ខន្ឋសពលោក​ កែម ឡី​ ដែលកំពុងតម្កល់ធ្វើបុណ្យតាម​ប្រពៃណីនៅក្នុងបរិវេណវត្តចាស់ ស្ថិតក្នុង​សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វារ ។

សេចក្តីរាយការណ៍​នៅមុននេះបន្តិចបានបន្តថា​ សពលោកបណ្ឌិត កែម ឡី ​អ្នកវិភាគសង្គមនិងនយោបាយ​ដែលត្រូវបាន​ឃាតករ​បាញ់សម្លាប់​បង្កការភ្ញាក់ផ្អើលរញ្ជួយពេញផ្ទៃប្រទេស​និងបណ្តាញព័ត៌មានធំៗនៅលើពិភពលោកកាលពីថ្ងៃទី១០​ កក្កដាម្សិល​មិញ​នេះ​ មិនទាន់ត្រូវបានក្រុមគ្រួសារ​និងសាច់ញាតិ​លើកដាក់មឈូសនៅឡើយទេ ។

ប្រភពបន្តថា ​ក្រៅពីប្រជាពលរដ្ឋដែលគំាទ្រលោក ​កែម ឡី ​ទៅចូលរួមបុណ្យសពនិ​ងគោរពវិញ្ញាណក្ខន្ឋលោក​ កែម ឡី ក៍មាន​តំណាងសង្គមស៊ីវិល​ គណបក្សនយោបាយមួយចំនួន​ក៍អញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ឋផងដែរ ​៕