លោក ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ពង្រឹង​សន្តិសុខ​ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ពង្រឹង​សន្តិសុខ​ផ្ទៃ​ក្នុង​ប្រទេស ក្រោយ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ក្រុង​ភ្នំពេញ។

លោក ហ៊ុន សែន ហៅ​អំពើ​ឃាតកម្ម​នេះ​ថា ជា​អំពើ​ព្រៃផ្សៃ និង​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់ និង​ជន​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់។ លោក ហ៊ុន សែន ប្រកាស​បែប​នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ចំនួន​ពីរ រួម​និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត នៅ​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០១៦។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។