តេស្ត​ជាក់​ស្តែង មេមូរី​ iPhone ​ពិត​ជា​ធំ​ជាង​មុន ​ពេល​ឡើង​ជំនាន់​ទៅ iOS 10

​កន្លង​ទៅ​នេះ​មាន​អ្នក​ប្រើ​ប្រាស់​បាន​ចែក​រំលែក​ព័ត៌មាន​ថា​ iPhone របស់​គេ​មាន​មេមូរី​ធំ​ជាង​មុន​ បន្ទាប់​ពី​អាប់ដេត​ទូរសព្ទ​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 ប្រភេទ​សាក​ល្បង។

 

បើ​តាម​ការ​សង្កេត​ឃើញ​ដោយ​ផ្ទាល់​ពី​ក្រុម​ការងារ​ Sabay ឃើញ​ថា​ ការ​លើក​ឡើង​ខាង​លើ​គឺ​ជា​ការ​ពិត​ ដោយ​ក្រុមការងារ​បាន​សាក​ល្បង​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ទៅ​កាន់​​ iOS 10 ​ប្រភេទ​សាក​ល្បង​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម៖

 

តេស្ត​ជាក់​ស្តែង មេមូរី​ iPhone ​ពិត​ជា​ធំ​ជាង​មុន ​ពេល​ឡើង​ជំនាន់​ទៅ iOS 10

 

រូបភាព​ទី​មួយ​គឺ​​បង្ហាញ​ពី​​ព័ត៌មាន​ iPhone 5 ទំហំ​ ១៦ GB ដំណើរ​លើ​ iOS ជំនាន់​ 9.2.1 និង​ រូប​ទី​ពីរ​បង្ហាញ​ពី​ iPhone 5 ទំហំ​ ១៦ GB ដួច​គ្នា​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 Beta។ តាម​រូបភាព​ឃើញ​ថា​ទំហំ​មេមូរី​ក្នុង​ម៉ាស៊ីន​ (Capacity) មាន​ទំហំ​ខុស​គ្នា ដោយ​មួយ​មាន​ទំហំ​ ១២,៦ GB និង​ មួយ​ទៀត​ ១៣,១៤ GB។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ iOS 10 ពិត​ជា​ធ្វើ​ឲ្យ​មេមូរី​កើន​ទំហំ​ធំ​ជាង​មុន៕

 

ចុះ​ចំណែក​ប្រិយមិត្ត​ដែល​បាន​ដំឡើង​ទៅ​កាន់​ iOS 10 មាន​សង្កេត​​ឃើញ​​ចំណុច​ដូច​ខាង​លើ​ទេ?​​​

 

​​ចុច​អាន៖ iOS 10 Beta ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ​ នេះ​វិធី​ដំឡើង

 

ដោយ៖ ហៃ​ សុខ​ហេង