ចុង​សប្ដាហ៍ ​អភិបាល​រាជធានី​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ប៉ែក​ខាងលិច និង​ខាងជើង​រាជធានី​ភ្នំពេញ

ចុង​សប្ដាហ៍ ​អភិបាល​រាជធានី​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ប៉ែក​ខាងលិច និង​ខាងជើង​រាជធានី​ភ្នំពេញ



ភ្នំពេញ ៖ ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ រួម​នឹង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ដឹកនាំ​ដោយ​លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំ ពេញ​កាលពី​រសៀល​ថ្ងៃ​០៩ ​ខែ​កក្កដា​ចុង​សប្ដាហ៍​នេះ​បាន​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ពន្ធ និង​សមិទ្ធផល​មួយចំនួន​នៅ​ប៉ែក​ខាងលិច និង​ខាង ជើង​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​ការដ្ឋាន​ទាំងអស់នោះ​អនុវត្ត​ការងារ​ទៅតាម​គម្រោង​និង​ស្តង់ដារ​បច្ចេកទេស។

ក្នុង​ឱកាស​ពិនិត្យមើល​សួន​កុមារ​ពោធិចិនតុង លោក​អភិបាល​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ ខណ្ឌ​ពោធិ៍សែន​ជ័យ ក៏​ដូច​មន្ទីរ​សាធារណការ​យកចិត្តទុកដាក់​ថែទាំ សម្អាត និង​រៀបចំ សណ្ដាប់ធ្នាប់​ទាំង​ក្នុង និង​ខាងក្រៅ​សួន​កុមារ​ឲ្យ​បាន​ប្រសើរ​ឡើងវិញ ព្រោះ​បើ​មើល​ទៅ ឃើញ​កខ្វក់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខ្វះ​ការថែទាំ និង​សម្អាត។ ក្រៅពីនេះ ក៏​ត្រូវ​ពិនិត្យមើល កិច្ចសន្យា​ជាមួយ​អ្នកលក់ដូរ​ក្នុង​សួន​ឡើងវិញ បើ​មិន​ចូលរួម​សម្អាត​ត្រូវ​លុប​កិច្ចសន្យា ចោល​តែម្តង។

សួន​កុមារ​ពោធិចិនតុង ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​ស្ថាបនា​ឡើងលើ​ផ្ទៃ ដី​ទំហំ​៧៥០០​ម៉ែត្រការ៉េ បាន​ក្លាយជា​ទីតាំង​សម្រាប់​កុមារ កូនចៅ​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​សម្រាប់​បងប្អូន​នៅ​ប៉ែក​ខាងលិច និង​ខាងជើង​រាជធានី​ភ្នំពេញ និង​ជា​កន្លែង​សម្រាប់​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​យើង​ហាត់ប្រាណ យក​ខ្យល់អាកាស​ផង​ដែរ។ ដូច្នេះ​ការ​សម្អាត​អនាម័យ ការរៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ និង​ក្រៅ​បរិវេណ​សួន​គឺជា​ការងារ​ចាំបាច់។

ជាមួយ​គ្នា​នេះ ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​បរិវេណ​ផ្សារ​សេន​ជូរី Plaza ក៏​ជា​ការងារ​​ ចាំបាច់​ព្រោះ​ពេល​នេះ​គេ​ឃើញ​ភាព​បាត់​សណ្ដាប់ធ្នាប់​កើត​ឡើង ពិសេស​នៅ​ខាង​មុខ​ផ្សារ ទាំង​ការលក់ដូរ និង​ការ​ចត​យានយន្ត​ពាសវាលពាសកាល ​ ដែល​សាលា​រាជធានី​ភ្នំពេញ​ នឹង​ពិចារណា​សាងសង់​សួនច្បារ​​​សម្រួល​ការ​ចូល​ចត និង​ការ​បត់​របស់​យានយន្ត​ធ្វើ​យ៉ាង​ ណា​ឲ្យ​មាន​របៀបរៀបរយ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ដែល​ជា​ផ្លូវ​សំខាន់​មាន​ប្រតិភូ​ឆ្លងកាត់ ជា​មួយ​គ្នា​នេះ ក៏​ត្រូវ​ពិនិត្យ​កិច្ចសន្យា​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​ក្នុង​បរិវេណ​ផ្សារ​សេន ជូ​រី​Plaza​ព្រោះ​មិន​ឃើញ​បើក​ធ្វើ​អាជីវកម្ម បាន​ត្រឹមតែ​ព័ទ្ធ​របង​ទុកចោល​ដូច​គេ​ឃុំ​ដី​ដូច្នោះ ដែរ។

លោកប៉ា សុជាតិ​វង្ស រួម​នឹង​មន្ត្រី​ជំនាញ​ក៏បាន​ទៅ​ពិនិត្យ​មើល​ដំណើរការ​សាងសង់​លូ មេ​ប្រអប់​ថ្មី​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ចាប់ពី​រង្វង់​មូល​ចោមចៅ​ដល់​មុខ​វិទ្យាល័យ​ជម្ពូ​វ​ន័ ដែល​កំពុង​ដំណើរ​ការដ្ឋាន​ដោយ​ក្រុមហ៊ុន​AZ និង​មានការ​សហការ​ពិនិត្យ​បច្ចេកទេស​ពី មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។ ប្រព័ន្ធ​លូ​ប្រអប់​នេះ​ត្រូវបាន​ស្ថាបនា ឡើង​ជំនួស​ប្រឡាយ​តូចៗ​អម​សងខាង​ផ្លូវ​ដែល​ទឹក​មិន​អាច​ហូរ​បាន​ដោយសារ​ការ​ចាក់​សំរាម ឬ​កាកសំណល់ ឬ​ចាក់ដី​លប់​របស់​ប្រជាពលរដ្ឋ បង្ក​ការ​ស្មុគស្មាញ ​និង​ស្ទះ​ចរាចរ​នៅ មុខ​ផ្សារ និង​វិទ្យាល័យ​ជម្ពូ​វ​ន័។

លោកប៉ា សុជាតិ​វង្ស មាន​ប្រសា​ស​ន៍ថា យើង​ស្ថាបនា​ប្រព័ន្ធ លូ​ប្រអប់​នេះ​ឲ្យ​ចេញ​ជា​រូបរាង​មាន​គម្រប​ពីលើ​ដែល​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ពីលើ ឬ​អាច​ចត​យានយន្ត​បាន កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​តែង​កើត មាន​ជា​ញឹក​ញាប់​នៅ​ចំណុច​នេះ។ ជាមួយគ្នានេះ សាលា​រាជធានី​ភ្នំពេញ កំពុង​លើក​គម្រោង សាងសង់​ស្ពាន​អាកាស​ឆ្លងផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ចំនួន​២​កន្លែង​នៅ​ចំណុច​ខាង​លើនេះ ដែល​ជា​គម្រោង​លើកដំបូង​សម្រាប់​រាជធានី​ភ្នំពេញ ហើយ​សំណង់​ស្ពាន​អាកាស​សម្រាប់​ថ្មើរ ជើង​អាច​នឹង​កើតមាន​ច្រើន​កន្លែង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​សម្រាប់​ចរាចរ។

នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​​កក្កដា​នេះដែរ លោកប៉ា សុជាតិ​វង្ស ក៏បាន​អញ្ជើញ​ទៅពិនិត្យ​ការ ជួស​ជុល​កែលម្អ​ផ្លូវ​ទំនប់​កប់​ស្រូវ​រួមទាំង​ការដាក់​ប្រព័ន្ធ​លូ​អម​សងខាង​ផ្លូវ​អូ​ដឹ​មក​ប់​ស្រូវ ផងដែរ​ដើម្បី​ទាញ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​ពោធិចិនតុង ចាក់​ទៅ​បឹង​កប់​ស្រូវ។ ការដ្ឋាន​ពង្រីក​ផ្លូវ​នេះ​បាន​ប៉ះ​លើ​បង្គោល​ភ្លើង​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ចំនួន​៩ ដើម​,​ភូមិសាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ​ចំនួន​៣២​ដើម​ដែល​ត្រូវ​រំកិល​ចេញ។ ផ្លូវ​ទំនប់​កប់​ស្រូវ មាន ប្រវែង​ជាង​១២​គីឡូម៉ែត្រ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ស្ថាបនា​ជា​ផ្លូវ​បេតុង​ជំនួស ផ្លូវ​កៅស៊ូ​ដែល​មាន​ការខូចខាត​ច្រើន​ដែល​ទទួល​ម៉ៅការ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចំនួន​៣ ក្នុងពេល​តែមួយ​គឺ​ក្រុមហ៊ុន​TCM,​ក្រុមហ៊ុន​ឡា​ប្រ៊ូ​វ​ណ្ណី និង​ក្រុមហ៊ុន​ដូនពេញ ដែល​ពិនិត្យ បច្ចេកទេស​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។​

លោកប៉ា សុជាតិ​វង្ស បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទាំង​៣​ស្ថាបនា​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​៣​ខែ​ខាងមុខនេះ។ ផ្លូវ​ទំនប់​កប់​ស្រូវ ជា​ផ្លូវ​ក្រវាត់​ក្រុង​យ៉ាង​សំខាន់​ជាពិសេស​ជា​ផ្លូវ​សម្រាប់​រថយន្ត​ដឹក​ធ្ងន់ ឆ្លងកាត់​ទាំង​យប់​ទាំង​ថ្ងៃ​ត​ភ្ជាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ក្រុង​នានា​មាន​ផ្លូវជាតិ​លេខ​៥,​លេខ​៦,​លេខ​៤,​លេខ​៣​ជាដើម​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​និង​ជា​ផ្លូវ​វាង រាជធានី​ភ្នំពេញ​កាត់បន្ថយ​ការ​ឆ្លងកាត់​កណ្ដាល​ក្រុង​បាន​មួយ​ផ្នែក​ធំ និង​លើក​កម្ពស់ សណ្ដាប់ធ្នាប់​ក្នុង​ទីក្រុង​ផង​ដែរ៕

ចុង​សប្ដាហ៍ ​អភិបាល​រាជធានី​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ប៉ែក​ខាងលិច និង​ខាងជើង​រាជធានី​ភ្នំពេញចុង​សប្ដាហ៍ ​អភិបាល​រាជធានី​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ប៉ែក​ខាងលិច និង​ខាងជើង​រាជធានី​ភ្នំពេញចុង​សប្ដាហ៍ ​អភិបាល​រាជធានី​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ប៉ែក​ខាងលិច និង​ខាងជើង​រាជធានី​ភ្នំពេញចុង​សប្ដាហ៍ ​អភិបាល​រាជធានី​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ប៉ែក​ខាងលិច និង​ខាងជើង​រាជធានី​ភ្នំពេញចុង​សប្ដាហ៍ ​អភិបាល​រាជធានី​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ប៉ែក​ខាងលិច និង​ខាងជើង​រាជធានី​ភ្នំពេញចុង​សប្ដាហ៍ ​អភិបាល​រាជធានី​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ប៉ែក​ខាងលិច និង​ខាងជើង​រាជធានី​ភ្នំពេញ