រូបមន្ត ៣ យ៉ាង ទទួលបាន​សក់​ស្អាត និង មាន​ទម្ងន់

រូបមន្ត ៣ យ៉ាង ទទួលបាន​សក់​ស្អាត និង មាន​ទម្ងន់

ក្នុងការថែទាំសក់ក្រៅពីការប្រើផលិតផលផ្សេងៗអ្នកក៏អាចប្រើវិធីធម្មជាតិក្នុងដើម្បីឲ្យសក់ស្អាតបានតាមវិធី ៣ យ៉ាងខាងក្រោម… ។

យ៉ាអួ៖ ប្រសិនរកផ្លែឈើសាកល្បងប្រើយ៉ាអួរសជាតិផ្លែឈើយកមកបំពោកសក់សាកមើលអ្នកនឹងជាប់ចិត្តនឹងក្លិនក្រអូបៗដែលជាប់សរសៃសក់ពេញមួយថ្ងៃ ។វិធីមិនពិបាកអ្វីទេ គ្រាន់តែផ្សំយ៉ាអួរសជាតិផ្លែឈើមួយចានជាមួយទឹកឃ្មុំ ៣ ស្លាបព្រាចូលគ្នាចាក់គ្រឿងផ្សំលើក្រាសធ្មេញរង្វើលយកមកសិតឲ្យសាច់ក្រែមជ្រាបចូលសរសៃសក់ពីគល់ដល់ចុង បន្ទាប់មកប្រើកន្សែងពោះគោជ្រលក់ទឹកក្តៅឧណ្ហៗឲ្យស្រពាប់ហើយយកមកចងរុំសក់ទុកប្រមាណ២០នាទីសឹមលាង ទឹកចេញដោយទឹកត្រជាក់ ។

ផ្លែប៉ោម គីវី ៖ រូបមន្តនេះត្រូវអាស្រ័យលើផ្លែឈើស្រុកក្រៅបន្តិចបន្តួច តែទទួលស្គាល់ថាមានគុណភាពល្អពិតៗសមស្របជាមួយស្ត្រីដែលមានសរសៃសក់តូចៗនិងមិនមានទម្ងន់ព្រោះផ្លែប៉ោមនិងគីវីធ្វើឲ្យសក់ស្ត្រីមើលទៅមានសំណើម បន្ថែមភ្លីធ្វើឲ្យសកើមើលទៅមានសុខភាពល្អមានទម្ងន់ឡើង ។វិធីធ្វើគឺចាប់ផ្តើមដោយការយកផ្លែឈើទាំង ២ ប្រភេទ មួយមុខ ១ ផ្លែ ទៅកិនចូលគ្នាឲ្យម៉ដ្ឋមុននឹងបន្ថែមក្រែមបន្ទន់ សក់ដែលអ្នកប្រើជាប្រចាំដាក់ចូលទៅ ១ ស្លាបព្រាកាហ្វេយកមកបំពោកសក់ទុកប្រមាណ ២០ នាទី ធ្វើជាប្រចាំប្រមាណ ២ ទៅ ៣ ដងក្នុងមួយខែសរសៃសក់នឹងមានសំណើមមានទម្ងន់ឡើង ។

ចេក ៖ ចេកណាំវ៉ាជាផ្លែឈើតម្លៃថោកថែមទាំងរកទិញបានងាយៗ ។ ក្រៅពីទទួលទានចេកណាំវ៉ានៅមានគុណសម្បតិ្តធ្វើឲ្យសរសៃសក់ទន់រលោង ។ សាកល្បងប្រើរូបមន្តចេកណាំវ៉ា ១ ផ្លែកិនលាយជាមួយប្រេងអូលីវ ២ ស្លាបព្រាបាយឲ្យក្លាយជាសាច់តែមួយបន្ទាប់មកក៏លាបឲ្យពេញសរសៃសក់ជាពិសេសនៅចុងសក់បន្ទាប់មកទៀតប្រើម្រាមដៃ ឬក្រាសធ្មេញរង្វើលសិតសក់ដែលជំពាក់គ្នាឲ្យបែកចេញបំពោកទុកប្រមាណកន្លះម៉ោងហើយលាងទឹកចេញដោយទឹកស្អាតអ្នកនឹងក្លាយជាម្ចាស់សរសៃសក់ទន់រលោងស្អាត ៕

ប្រភព៖ pmhotnews

  • រូបមន្ត ៣ យ៉ាង ទទួលបាន​សក់​ស្អាត និង មាន​ទម្ងន់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:សុខភាព
Tags: