ក្រូចឆ្មារ​ក្លាស្សេ​ មាន​អត្ថប្រយោជន៍​អ្វីខ្លះ ?

ក្រូចឆ្មារ​ក្លាស្សេ​ មាន​អត្ថប្រយោជន៍​អ្វីខ្លះ ?

ក្រូចឆ្មារជាអាហារដ៏សម្បូរជីវជាតិចិញ្ចឹមនិងមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងដែលអ្នកគួរតែទទួលទានជាប្រចាំ ។ ក្រូចឆ្មារជំនួយដល់សុខភាពរាងកាយទាំងមូលថែមទាំងជួយការពារសុខភាពពីជំងឺតម្កាត់ច្រើនមុខទៀតផង ។ សារធាតុសំខាន់ៗដែលមានក្នុងទឹកក្រូចឆ្មារមានប្រសិទ្ធភាពដ៏អស្ចារ្យក្នុងការការពារទប់ស្កាត់រាលដាលនៃកោសិកាមហារីកជាពិសេសមហារីកសុដន់ ។ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថាក្រូចឆ្មារមានប្រសិទ្ធភាពខ្លាំងចំពោះសុខភាពរាងកាយទាំងស្រុង ហេតុនេះយើងគួរទទួលទានក្រូចឆ្មារជារៀងរាល់ថ្ងៃ ។

ទឹកក្រូចឆ្មារពិតជាមានអត្ថប្រយោជន៍មែនហើយ ? ចុះចំណែកសម្បកក្រូចឆ្មារវិញនោះ ?
តាមការពិតសម្បកក្រូចឆ្មារក៏មានសារប្រយោជន៍ដែរពីព្រោះវាជាប្រភពនៃវីតាមីននិងសារធាតុចិញ្ចឹមច្រើនមុខច្រើនបែបមិនចាញ់ទឹកក្រូចឆ្មារទេ ។ ក្លិននៃសម្បកក្រូចឆ្មារអាចនឹងពិបាកនឹងទទួលទានប៉ុន្តែវាជួយកម្ចាត់ជាតិពុល (Detox) និងការពារបាក់តេរី ពពួកផ្សិត ប៉ារ៉ាសិតនិងដង្កូវនានាបាន ។ ហេតុនេះហើយយើងសូមណែនាំវិធីប្រើសម្រកក្រូចឆ្មារ ដោយការក្លាស្សេឱ្យកកជាមុន ។

អ្នកគួរលាងក្រូចឆ្មារដោយហ្មត់ចត់រួចដាក់ចូលក្នុងទូរទឹកកកកន្លែងក្លាស្សេបង្កកឬហាន់ជាដុំតូចៗមុននឹងដាក់ឱ្យកកក៏បាន។ នៅពេលក្រូចឆ្មារឡើងកកទាំងស្រុងហើយនោះយកវាទៅកិនឱ្យម៉ដ្ឋសម្រាប់បន្ថែមឬលាយជាមួយបង្អែម ការ៉េម ទឹកក្រឡុក ឬសាលាដ ជាគ្រឿងបន្ថែមរសជាតិឬក្លិន។ អ្នកប្រាកដជាពេញចិត្តពេញថ្លើមនឹងរសជាតិថ្មីក្លិនថ្មីនៃអាហារ ថែមទាំងទទួលបាននូវអត្ថប្រយោជន៍ចំពោះសុខភាពទៀតផង ៕

ប្រភព៖ pmhotnews

  • ក្រូចឆ្មារ​ក្លាស្សេ​ មាន​អត្ថប្រយោជន៍​អ្វីខ្លះ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:សុខភាព
Tags: