ថៃ​សាន់ ហ្វើ​រី​៖ ​ ខ្ញុំ និង​វ្ល៉ា​ឌី​មៀរ គ្លី​ស្កូ​ លើក​ទៅ​ធ្វើ​នៅ​​ថ្ងៃ​ទី​​29 តុលា

ថៃ​សាន់ ហ្វើ​រី និយាយ​ថា រូប​លោក និង វ្ល៉ា​ឌី​មៀរ គ្លី​ត​ស្កូ នឹង​ជួប​ប្រកួត​គ្នា​ម្ដងទៀត​នៅ​ថ្ងៃ​ទី​២៩ តុលា ២០១៦ ខាង​មុខ​នេះ ។ អ្នក​ប្រដាល់​លំដាប់ថ្នាក់​ពិភពលោក​ជនជាតិ​អង់គ្លេស អាយុ​២៧​ឆ្នាំ រូប​នេះ​ដណ្តើម​បាន​ខ្សែក្រវាត់ WBO, WBA និង​ខ្សែក្រវាត់ IBF ពី​ស្ដេច​ប្រដាល់​ជនជាតិ​អ៊ុយ​ក្រែ​ន វ្ល៉ា​ឌី​មៀរ គ្លី​ត​ស្កូ អាយុ​៤០​ឆ្នាំ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ប៉ុន្តែ​បាន​ដកខ្លួន​ចេញពី​ការ​ប្រកួត​លើក​ទី​២ ដែល​គ្រោង​ធ្វើ​នៅ​ខែ​នេះ​វិញ​ដោយសារ​តែ​របួសក​.​ជើង ។ 

ថៃ​សាន់ ហ្វើ​រី បាន​សរសេរ​លើ​បណ្តាញ​កម្សាន្ត​ទ្វី​ធ័​រថា​៖«១៦​ស​ប្តា​ហ៍​ទៀត​ដល់​ពេល​ខ្ញុំ​ត្រូវ​ពន្លះ​គ្លី​ត​ស្កូ​ដោយ​មិន​អាច​រង់ចាំ​យូរ​ទៀត​បាន​ទេ​»​។ ការ​ប្រកួត​លើក​ទី​២​នេះ​ដែរ នឹង​ត្រូវធ្វើ​ឡើង​នៅ​លើ​សង្វៀន Manchester Arena ។ ហ្វើ​រី នឹង​ត្រូវ​ការពារ​ខ្សែក្រវាត់ WBO និង WBA របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ កក្កដា តែ​បាន​លើក​ពេល​វិញ​ដោយសារ​របួស​ក​.​ជើងពេល​កំពុង​ហ្វឹកហាត់​តាំងពី​ខែមិថុនា មិន​ទាន់​ជា ។

ទន្ទឹម​គ្នា​នេះ​ដែរ វ្ល៉ា​ឌី​មៀរ គ្លី​ត​ស្កូ ដែល​ធ្លាប់​គ្រង​ខ្សែក្រវាត់​ពិភពលោក​តាំងពី​ឆ្នាំ​២០០៦ ក៏​បាន​និយាយ​ដែរ​ថា​៖«​ខ្ញុំ​នឹង​យក​ខ្សែក្រវាត់​របស់ខ្ញុំ​មក​វិញ​ឱ្យ​ខាង​តែ​បាន​នៅ​៥-៦ស​ប្តា​ហ៍​ទៀត »​។

ការ​សែត Sunday Mirror បាន​អះអាង​ថា ថៃ​សាន់ ហ្វើ​រី ធ្លាប់​ត្រូវ​បាន​គេ​ស៊ើបអង្កេត​រឿង​ប្រើប្រាស់​សារធាតុ​ញៀន តែ​រូបគេ​បាន​បដិសេធ​ដាច់អហង្ការ ។ កាលពីដើម​ឡើយ​អ្នក​ប្រដាល់​ល្បីឈ្មោះ​រូប​នេះ​បាន​គ្រង​ខ្សែក្រវាត់​ពិភពលោក​៣​ស្ថាប័ន ប៉ុន្តែ​ខ្សែក្រវាត់​ស្ថាប័ន IBF ត្រូវ​បាន​គេ​ដកហូត​វិញ​ដោយសារ​គេ​មិន​បាន​ឡើង​ការពារ​ឱ្យទាន់​ពេលវេលា​កំណត់ ៕