Griezmann ​ថា​ Ronaldo នឹង​ឈ្នះ​ពាន​ Ballon D’Or

Antoine Griezmann ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​បារាំង​ ​បាន​លើក​ឡើង​ថា ពាន​រង្វាន់​កីឡាករ​​​ល្អ​បំផុត​​លើ​លោក​ Ballon d’Or ​នឹង​បាន​ទៅ​លើ​ Cristiano Ronaldo បន្ទាប់​ពី​ប្រធាន​ក្រុម​ព័រទុយហ្គាល់​រូប​នេះ​ ​ឈ្នះ​ពាន​ Euro 2016 កាល​ពី​យប់​មិញ​ រីឯ​​រូប​គេ​និង​កីឡាករ​ដទៃ​ទៀត​ អស់​ឱកាស​ប្រជែង​ជាមួយ​ហើយ។

 

Griezmann ​ថា​ Ronaldo នឹង​ឈ្នះ​ពាន​ Ballon D’Or

Antoine Griezmann ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​បារាំង

 

ខ្សែ​បម្រើ​ប្រយុទ្ធ​​​ក្រុម​ Atletico Madrid រូប​នេះ​ ​ជា​កីឡាករ​ម្នាក់​ដែល​លេចធ្លោ​បំផុត​​នៅ​ Euro 2016 ​​ដោយ​​ក្លាយ​ជា​កីឡាករ​ស៊ុត​បាន​ច្រើន​គ្រាប់​ជាង​គេ​​ ៦​គ្រាប់ ខណៈ​ដែល​ឆ្នាំ​នេះ​ ក៏​មាន​មតិ​ជា​ច្រើន​យល់​ថា Griezmann, Lionel Messi របស់​ក្រុម​ FC Barcelona និង​ Ronaldo របស់​ក្រុម​ Real Madrid នឹង​ក្លាយ​ជា​បេក្ខភាព​​៣​នាក់​ចុង​ក្រោយ​ ប្រជែង​ពាន​ Ballon d’Or ដ៏​ស្វិតស្វាញ។

 

Griezmann ​ថា​ Ronaldo នឹង​ឈ្នះ​ពាន​ Ballon D’Or

Cristiano Ronaldo ប្រធាន​ក្រុម​ព័រទុយហ្គាល់

 

ផ្ទុយទៅ​វិញ​ បន្ទាប់​ពី​ព័រទុយហ្គាល់​ ឈ្នះ​បារាំង​លើក​ពាន​ Euro 2016 យប់​មិញ​ កីឡាករ​វ័យ​២៥​ឆ្នាំ​ (Griezmann) ​យល់​ថា​ឱកាស​ឈ្នះ​ Ballon d’Or របស់​ខ្លួន​ត្រូវ​បាន​បញ្ចប់​ហើយ។ កីឡាករ​រូប​នេះ​និយាយ​ថា៖ “សម្រាប់​ពាន​រង្វាន់​ Ballon D’Or ​វា​បាន​បញ្ចប់​ហើយ។ Ronaldo ឈ្នះ​ពាន​រង្វាន់​ធំៗ​ពីរ​ (UEFA Champions League, UEFA Euro 2016) ​រដូវ​កាល​នេះ”៕

 

Griezmann ​ថា​ Ronaldo នឹង​ឈ្នះ​ពាន​ Ballon D’Or

 

Griezmann ​ថា​ Ronaldo នឹង​ឈ្នះ​ពាន​ Ballon D’Or

 

Griezmann ​ថា​ Ronaldo នឹង​ឈ្នះ​ពាន​ Ballon D’Or

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal