រស់​នៅ​ក្នុង​ព្រៃ​ជាង​​​៤០​ឆ្នាំ ​​សម្រេច​​ត្រលប់​​មក​ផ្ទះ​​​​វិញ

បុរស​ជនជាតិ​​​វៀតណាម​​​ រួម​​នឹង​ឪពុក​ម្នាក់ ដែល​បាន​រស់​នៅ​ក្នុង​ព្រៃ​​រយៈពេល​ជាង​៤ទសវត្ស ​​ដើម្បី​រត់​គេច​ខ្លួន​​ពី​សម័យ​​សង្គ្រាម​​​វៀតណាម ពេល​នេះ​បាន​សម្រេច​​ត្រលប់​​ទៅ​​ភូមិ​កំណើត​វិញ​​។

 

រស់​នៅ​ក្នុង​ព្រៃ​ជាង​​​៤០​ឆ្នាំ ​​សម្រេច​​ត្រលប់​​មក​ផ្ទះ​​​​វិញ

 

លោក​ Ho Van Lang អាយុ​ ៤៤​ឆ្នាំ​ ​​មាន​ឪពុក​អាយុ​​​​៨៥​ឆ្នាំ​​​ បាន​ចំណាយ​ពេល​​​ ៤​១ឆ្នាំ ​រស់​​ក្នុង​ព្រៃ​​​ជ្រៅ​​នៃ​​ស្រុក​​ Tay Tra ​ខេត្ត​ Quang Ngai ប្រទេស​វៀតណាម។ អ្នក​ទាំង​​ពីរ​​​​បាន​រត់​​​ចេញ​​ពី​ផ្ទះ​​​​​​​​ ​និង​​​​​តាំង​​ទី​លំនៅ​ថ្មី​​​​​​​ក្នុង​​ព្រៃ​​​ ដោយ​រៀន​​ប្រមាញ់​​សត្វ​ ​សង់​​​​​​ជុំរុំ​​ស្នាក់​នៅ​​ដោយ​​ដៃ​ទទេ។ ​​
​​​​​
​ពួក​​គាត់​​ត្រូវ​​គេ​រក​ឃើញ​​ដំបូង​​ក្នុង​​ឆ្នាំ​ ២០១៣ ​​និង​ចាប់​​​ផ្ដើម​​​ជីវិត​ថ្មី​ដោយ​សម្រប​​ខ្លួន​​រស់​​នៅ​​ក្រៅ​ព្រៃ​​​បណ្ដើរ​ៗ។ បច្ចុប្បន្ន​​នេះ​ ​​គាត់​​រស់​​នៅ​​ក្នុង​ផ្ទះ​តូច​មួយ​​ក្នុង​ភូមិ​កំណើត​ ​​តែ​​ថ្មី​ៗ​នេះ ​​គាត់​បាន​នាំ​​អ្នក​កាសែត​បរទេស​​ម្នាក់​​​ទៅ​​ក្នុង​ព្រៃ​​វិញ​ ​ទៅ​មើល​​​កន្លែង​​ចាស់​ដែល​គាត់​ធ្លាប់​រស់​​នៅ​​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ។

 

គាត់​ប្រាប់​ថា ​​​​ពេល​​រត់​ចូល​ព្រៃ​​ គាត់​បាន​នាំ​​ប្រពន្ធ​ និង​​កូន​ប្រុស​​​​២​នាក់​​ផ្សេង​ទៀត តែ​ពួក​​គេ​​​បាន​ជាន់​មីន ​​ផ្ទុះ​ស្លាប់​​​គួរ​រន្ធត់​ ​បន្សល់​​ទុក​ឲ្យ​គាត់​​នូវ​វិប្បដិសារី​​ជានិច្ច​។ ឪពុក​កូន​ទាំង​​ពីរ​​​ ​រស់​​នៅ​ចិញ្ចឹម​​ជីវិត​​​ដោយ​​រក​ចាប់សត្វ​ ​បេះ​ផ្លែ​ឈើ ​​​ជីក​ក្ដួច​​​ និង​ដាំ​ពោត​ក្នុង​ព្រៃ​។ បើ​​និយាយ​​ពី​​សំលៀក​បំពាក់​​វិញ ពួក​គេ​​បាន​​​​បក​សំបក​ឈើ រួច​​​ត្បាញ​ជា​​ខោ​ និង​អាវ ហើយ​រស់​​នៅ​ក្រោម​ដំបូល​ផ្ទះ​​កម្ពស់​ ​៥ម៉ែត្រ​​ផ្ទាល់​ដី។

 

​ការ​រក​​​​ឃើញ​អ្នក​​ទាំង​ពីរ​ ​​​គឺ​នៅ​ពេល​​ដែល​អ្នក​ដើរ​ព្រៃ​ជា​ច្រើន​នាក់ ​​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​​ពី​ចម្ងាយ ​​​ហើយ​ពួក​គេ​បាន​រាយការណ៍​​ទៅ​កាន់​អាជ្ញាធរ​​ប្រចាំ​តំបន់​ តែ​ម្ដង៕

 

រស់​នៅ​ក្នុង​ព្រៃ​ជាង​​​៤០​ឆ្នាំ ​​សម្រេច​​ត្រលប់​​មក​ផ្ទះ​​​​វិញ

 

រស់​នៅ​ក្នុង​ព្រៃ​ជាង​​​៤០​ឆ្នាំ ​​សម្រេច​​ត្រលប់​​មក​ផ្ទះ​​​​វិញ

 

រស់​នៅ​ក្នុង​ព្រៃ​ជាង​​​៤០​ឆ្នាំ ​​សម្រេច​​ត្រលប់​​មក​ផ្ទះ​​​​វិញ

 

រស់​នៅ​ក្នុង​ព្រៃ​ជាង​​​៤០​ឆ្នាំ ​​សម្រេច​​ត្រលប់​​មក​ផ្ទះ​​​​វិញ

 

រស់​នៅ​ក្នុង​ព្រៃ​ជាង​​​៤០​ឆ្នាំ ​​សម្រេច​​ត្រលប់​​មក​ផ្ទះ​​​​វិញ

 

រស់​នៅ​ក្នុង​ព្រៃ​ជាង​​​៤០​ឆ្នាំ ​​សម្រេច​​ត្រលប់​​មក​ផ្ទះ​​​​វិញ

 

ចុចអាន៖ បទ​ពិសោធ​​ន៍​ក្មេង​ស្រី​អាយុ​ប្រាំ​ឆ្នាំ​ ​រស់​នៅ​​ក្នុង​ព្រៃជ្រៅ​​​​​១២​ថ្ងៃ​​​​​​

ចុចអាន៖ ភ្ញាក់​ផ្អើល ពេល​ឃើញ​ពង​មនុស្ស​ភព​ផ្សេង​កំពុង​ញាស់​​ក្នុង​ព្រៃ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Mail