គម្រោង​យក្ស “One Park” នៅ​តំបន់​បឹង​កក់ បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ

កាល​ពី​ថ្ងៃ​សៅរ៍ ទី​២-កក្កដា កន្លង​ទៅ​នេះ ក្រុមហ៊ុន​អភិវឌ្ឍ​របស់​ហុងកុង GRED បាន​រៀបចំ​ពិធី​ជប់លៀង​ពេល​ល្ងាច បើក​សម្ពោធ​គម្រោង​អភិវឌ្ឍន៍ “One Park” ជា​ផ្លូវការ នៅ​សណ្ឋាគារ សូហ្វីតែល ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ប្រមាណ​ជា ៣៥០ នាក់។

 

លោក Qu Shi Qin អគ្គនាយក​គ្រប់គ្រង​របស់ GRED មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​គម្រោង “One Park” ក៏​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ។

 

គម្រោង​យក្ស “One Park” នៅ​តំបន់​បឹង​កក់ បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ

 

ស្ថិត​លើ​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ទល់​មុខ​នឹង​វិមាន​សន្តិភាព ពោល​គឺ​នៅ​តំបន់​បឹងកក់ “One Park” គឺ​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ដ៏​ធំ​ជាង​គេ​មួយ​នៅ​ភ្នំពេញ ដែល​មាន​ផ្ទៃ​ក្រឡា​សរុប​រហូត​ដល់ ៧,៩ ហិកតា។

 

“One Park” នឹង​មាន​លំនៅឋាន​ស្នាក់​នៅ ហាង​ទំនិញ ភោជនីយដ្ឋាន អគារ​ការិយាល័យ ព្រម​ទាំង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ចំនួន ២ ដែល​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។ គម្រោង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​អភិវឌ្ឍ​របស់​ហុងកុង អះអាង​ថា ៥០% នៃ​គម្រោង នឹង​ជា​តំបន់​ពណ៌​បៃតង​មាន​ដាំ​ដើមឈើ សួន​ច្បារ ហាង​ហែល​ទឹក កន្លែង​ក្មេង​លេង និង​ទីតាំង​ផ្សេងៗ​ទៀត​សម្រាប់​បែប​ផែន​ជីវិត​រស់​នៅ​ដ៏​ល្អ​ឥត​ខ្ចោះ។

 

គម្រោង​យក្ស​មួយ​នេះ កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​បណ្ដា​អ្នក​វិនិយោគ​មក​ពី​ចិន តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី និង​បណ្ដា​ប្រទេស​តំបន់​អឺរ៉ុប​ផង​ដែរ។ “One Park” នឹង​ប្រកាស​ព័ត៌មាន​ដ៏​រំភើប​អំពី​វត្តមាន​ក្រុមហ៊ុន និង​ម៉ាក​យីហោ​ផលិតផល​អន្តរជាតិ​ដែល​នៅ​មាន​ក្នុង​នេះ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 086 334 358 ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម