គួ ចា​ឡឺយ បង្ហាញ​ខ្លួន​លើក​ដំបូង​​ជាមួយ​ប្រពន្ធ​ពពោះ​៦​ខែ

គូ​ស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ Vic Chou និង Reen Yu ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​​ភោជនីយដ្ឋាន​មួយ​នៅ​តៃវ៉ាន់ បន្ទាប់​ពី​តួ​រឿង “ស្នេហា​បួន​ដួង” រូប​នេះ មមាញឹក​ថត​រឿង​នៅ​ចិន​ដីគោក​អស់​មួយ​រយៈ។

 

គួ ចា​ឡឺយ បង្ហាញ​ខ្លួន​លើក​ដំបូង​​ជាមួយ​ប្រពន្ធ​ពពោះ​៦​ខែ

ល្ងាច​ថ្ងៃ​ទី ៩​ខែ​កក្កដា តារា​សម្ដែង​ប្រុស​សង្ហា Vic Chou និង​ប្រពន្ធ Reen Yu បាន​មក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កោះ​តៃវ៉ាន់។ មាន​គភ៌​ក្នុង​ខែ​ទី​៦ គេ​សង្កេត​ឃើញ​ថា​ពោះ​របស់​ប្រពន្ធ​ប្រុស​ស្អាត​តួ​រឿង “ស្នេហា​បួន​ដួង” ធំ​ជាង​មុន​គួរ​ឲ្យ​កត់​សម្គាល់។ សារ​ព័ត៌មាន​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​នេះ​ឆ្លៀត​ពេល​នៅ​ក្បែរ​គ្នា​ក្រោយ​ពេល Vic Chou ទៅ​សម្ដែង​រឿង​នៅ​ចិន​ដី​គោក​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ។ បណ្ដាញ​ព័ត៌មាន Sina បាន​ទម្លាយ​ថា ប្រពន្ធ​គួ ចាឡឺយ នឹង​ឆ្លង​ទន្លេ​នៅ​ក្នុង​មន្ទីរពេទ្យ​លំដាប់​ថ្នាក់​ខ្ពស់​មួយ​ដែល​ជា​កន្លែង​ដែល​ប្រពន្ធ​កំពូល​តារា​ចម្រៀង Jay Chou ធ្លាប់​សម្រាល​កូន​ដែរ៕

 

គួ ចា​ឡឺយ បង្ហាញ​ខ្លួន​លើក​ដំបូង​​ជាមួយ​ប្រពន្ធ​ពពោះ​៦​ខែ

 

គួ ចា​ឡឺយ បង្ហាញ​ខ្លួន​លើក​ដំបូង​​ជាមួយ​ប្រពន្ធ​ពពោះ​៦​ខែ

 

គួ ចា​ឡឺយ បង្ហាញ​ខ្លួន​លើក​ដំបូង​​ជាមួយ​ប្រពន្ធ​ពពោះ​៦​ខែ

 

គួ ចា​ឡឺយ បង្ហាញ​ខ្លួន​លើក​ដំបូង​​ជាមួយ​ប្រពន្ធ​ពពោះ​៦​ខែ

 

ចុចអាន៖តួ​ថាង​ចេង ជាប់​ឈ្មោះ​ជា​តារា​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក្នុង​សិល្បៈ​ចិន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing