ខេរ៉ា ​ចេញ​មុខ​បកស្រាយ​​ជុំវិញហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​កាល​ពីយប់​ថ្ងៃ​សៅរ៍

តារា​សម្ដែង​ទើប​ពន្លក​ថ្មី ខេរ៉ា បាន​​ចេញ​មុខ​ស្រាយ​មុន​នេះ​ ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​កើត​ឡើង​ការល​ពី​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍កន្លង​ទៅ ដោយ​បាន​ប្រើ​ពាក្យ​សម្ដីមិនសមរម្យ​​ទៅ​កាន់​ប៉ូលិស និង​អ្នក​កាសែត​នៅ​ក្នុង​ហេតុ​ការណ៍​​នោះ​​ជា​ដើម។

 

តាម​រយៈ Sabay តួ​ស្រី​ក្នុង​រឿង​ “ថ្ងៃ​ណា​កូន​មាន​ម្ដាយ​” បាន​​អះអាង​ថា នាង​​​គ្មាន​បំណងប្រើពាក្យ​សម្ដី​មិន​សមរម្យ​​ឡើយ ប៉ុន្តែ​ដោយ​សារ​ពេលនោះ​នាង​កំពុង​តែ​ខឹង​នឹង​មិត្ត​ភក្តិ​​ដែល​ជា​អ្នក​បង្ក​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​។ មិន​តែ​ប៉ុណ្ណោះរឿង​ហេតុ​បណ្តាល​ឲ្យ​រូប​នាង​ ប្រើ​ពាក្យ​សម្តី​អសុរោះ​ទៅ​លើ​ប៉ូលិស​ក៏​ដូចជា​អ្នកកាសែតដោយសារ​មាន​មនុស្ស​​ម្នាក់​និយាយ​ថា​ ចាប់​ពួក​នាង​ដាក់​ខ្នោះ​ ទើប​​នាងធ្លោយ​សម្តី​មួយ​ឃ្លា​ “កុំ​ចេះ​ដឹង​ពេក​រឿង​គេ​ទេ​ លោក​ឯង​ទាំងអស់​គ្នា​កុំ​មក​លូក​ដៃ​”។

 

ខេរ៉ា ​ចេញ​មុខ​បកស្រាយ​​ជុំវិញហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​កាល​ពីយប់​ថ្ងៃ​សៅរ៍

 

“ខ្ញុំ​ដឹង​ថា​ពេល​នោះ​ខ្ញុំ​និយាយ​ទៅ​កាន់​ពួក​គាត់​ ដូចជា​រាង​ជ្រុល​បន្តិច​ ប៉ុន្តែ​អារម្មណ៍​ខឹង​​មិត្ត​ភក្តិ​​ពេក​ទប់​អត់​ជាប់។ ការ​ពិត​ខ្ញុំ​គ្មាន​បំណង​និយាយ​បែប​នោះ​ទៅ​កាន់​ពួក​គាត់​ទេ មិត្ត​ភក្តិ​ផ្សេង​ទៀត​ដែល​បាន​មើល​វីដេអូ​ឃ្លីប​នោះ​ក៏​សឹង​តែ​មិន​ជឿ​ថា​នេះ​ជា​ចារិក​ខ្ញុំ​ដែរ​ ។ ពេល​នោះ​ខ្ញុំ​មិន​បាន​ចង់​មាន​ជម្លោះ​ជាមួយ​ពួក​គាត់​ដែរ ប៉ុន្តែ​ពេល​នោះ​ពួកគាត់​និយាយ​មក​កាន់​ពួក​ខ្ញុំ​ថា​ ចាប់​ដាក់​ខ្នោះ​ទៅ ឃ្លា​ហ្នឹង​ខ្ញុំ​មិន​អាច​ទទួល​បាន​ទេ ​ទើប​និយាយ​ពាក្យ​មិន​ល្អ​ទៅ កាន់​ពួក​គាត់។ ព្រោះ​ខ្ញុំ​កន្លង​មក​មិនដែល​ចឹង​ទេ​បង ហើយ​ខ្ញុំ​ក៏​សុំទោស​ចំពោះ​អាកប្បកិរិយា​និង​ពាក្យ​សម្ដី​​ខ្ញុំ​ថ្ងៃ​មុន​ផង​”។​
​​​

មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ឡាន​ Luxes RX300 បើក​បុក​រនាំង​ទ្រូង​ផ្លូវ​​​ស្តុប​​ផ្សារ​ដើម​គរ​ ដែល​បើក​របរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ ដា​អាយុ ២៤​ឆ្នាំ​​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ ក្នុង​នោះ​ក៏មាន​តារា​សម្ដែង​ទើប​ពន្លក​ថ្មី ខេរ៉ា អម​ដំណើរ​ជាមួយ​គ្នា​​ផង​ដែរ។

 

តារា​សម្ដែង​ពន្លក​ថ្មី​រូប​នេះ​រំលឹក​ថា មុន​កើត​ហេតុ​រូប​នាង ​រួមជាមួយ​មិត្ត​ភក្តិ​ប្រុសៗ​២នាក់​​ទៀត​​ បាន​ចេញ​ពី​ហូប​អី​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី​ បន្ទាប់​មក​ក៏បើក​ឡាន​ចេញ​សំដៅ​​ទៅ​គេហដ្ឋាន​វិញ​ ​ប៉ុន្តែ​ជា​អកុសល​ជួប​រឿង​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ខាង​លើ​តែ​ម្តង។ នាង​បន្ត​ថា ឈ្មោះ ដា ជា​អ្នក​បើក​រថយន្ត​មាន​រឿង​បន្ទាន់​ផ្ទាល់​ខ្លួន ហើយ​ក៏​បើក​បរ​ក្នុង​ល្បឿនលឿន ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ចែកទ្រូង​ផ្លូវ​តែ​ម្ដង។ ទោះ​ជា​យ៉ាង​ណា​មិន​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​រឿង​ហេតុ​នេះ​ឡើយ​។​​

 

​​​​ខេរ៉ា ​ចេញ​មុខ​បកស្រាយ​​ជុំវិញហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​កាល​ពីយប់​ថ្ងៃ​សៅរ៍រូបភាព​ហ្វេសប៊ុក៖ខេរ៉ា នៅ​យប់​ថ្ងៃ​កើត​ហេតុ​រំលង​ចូល​ថ្ងៃ​អាទិត្យ​ទី​១០កក្កដា

 

ក្នុង​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​របស់​តារា​ស្រី​មក​ពី​ខេត្ត​កំពត​រូប​នេះ​ មាន​បុរស​ម្នាក់​ក្នុង​វីដេអូ​ឃ្លីប​និយាយ​ថា​ឡាន​ LuxesRX300 ដែល​បង្ក​ឡើង​ដោយ​មិត្ត​ភក្តិ​នាង​ គឺ​មាន​ការ​ប៉ះ​ទង្គិច​បុក​គេ​ម្នាក់​នៅ​ម្តុំ​ទួល​គោក ហើយ​បើក​រត់​គេច​មក​ដល់​ចំនុច​កើត​ហេតុ​ខាង​លើ​។ ប៉ុន្តែ​ ខេរ៉ា តារា​ស្រី​ពន្លក​ថ្មី​អះអាង​ថា​ មិន​មែន​ជា​ការ​ពិត​ដូច​ដែល​គេ​បាន​លើក​ឡើង​ឡើយ​។

 

“រឿង​គេ​ថា​ឡាន​ពួក​ខ្ញុំ​បុក​គេ​មុន​ ហើយ​បាន​រត់​មក​ដល់​ចំណុច​នេះ​គឺ​អត់​មាន​ទេ​បង​ ការពិត​ពួក​ខ្ញុំ​ចេញ​ពូ​ហូប​អី​ម្ដុំ​អូរឫស្សី ទេ។ ករណី​គ្រោះ​ថ្នាក់​កើត​ភ្លាមៗ​ហ្នឹង​ពួក​ខ្ញុំ​មិន​​បាន​មាន​បំណង​រត់​ទៅណា​ដែរ​ បុក​ទ្រូង​ផ្លូវ​ភ្លាម​គឺ​ចុះ​ពី​ឡាន​ភ្លាម​ៗ​ដែរ។

 

នាងបញ្ជាក់​ថា​​នឹង​ទទួលរ៉ាប់​រង​​​រាល់​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ យ៉ាងណាមិញ​ រឿង​រ៉ាវ​មិន​ទាន់​បាន​បញ្ចប់​ស្រួល​បួល​​នៅ​ឡើយ​ទេ​ថ្ងៃនេះ​តួស្រី​ក្នុង​រឿង “ថ្ងៃ​ណា​កូន​មាន​ម្តាយ” របស់​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្ត៍​លេខ​៨​ប្រាប់​ថា ​នាង​ជាមួយ​មិត្ត​ភក្តិ​២រូប ​ដែល​ពាក់​ព័ន្ធ​នឹង​ចូល​ទៅ​ជួប​ដោះ​ស្រាយ​ជាមួយ​ស្នងការ​ក្រុង​​៕

 

 វីដេអូផ្ដល់​ដោយ  Page ព័ត៌មានមហាជន

អត្ថបទ៖ ថា ម៉ាលីដា