LaFerrari ជំនាន់​ពិសេស ​មិន​ទាន់​បង្ហាញ​ជា​ផ្លូវ​ការ​​ តែ​លក់​អស់​​គ្មាន​សល់​

ថ្មីៗនេះក្រុមហ៊ុនរថយន្ត Ferrari បានបញ្ចេញរូបភាពចំនួនបីសន្លឹក ដែលបង្ហាញពីរូបរាងដ៏ស្រស់ស្អាតនៃ LaFerrari ជំនាន់ពិសេសផលិតដោយមានចំនួនកំណត់។

LaFerrari ជំនាន់​ពិសេស ​មិន​ទាន់​បង្ហាញ​ជា​ផ្លូវ​ការ​​ តែ​លក់​អស់​​គ្មាន​សល់​

ក្រៅពីបញ្ចេញរូបភាពក្រុមហ៊ុនមិនបានបង្ហើបឲ្យដឹងពីព័ត៌មានសំខាន់ៗដទៃទៀតដូចជា តម្លៃ, ឈ្មោះ, លក្ខណៈបច្ចេកទេស, ផលិតប៉ុន្មានគ្រឿង និង ចេញលក់ពេលណានោះទេ។ ប៉ុន្តែគេបានដឹងថារថយន្តនេះនឹងមានម៉ាស៊ីនដូចនឹង LaFerrari ស៊េរីដើម ដោយមានកម្លាំង ៩៤៩ សេះ បានពីម៉ាស៊ីន V12 ទំហំ ៦,៣ លីត្រ បូករួមម៉ូទ័រអគ្គិសនី ១២០ គីឡូវ៉ាត់។ ចំណុចពិសេសមួយទៀតគឺអាចបង្កើនសន្ទុះពី ០-៩៦ គ.ម/ម៉ ប្រើពេល ២,៤ វិនាទី និងមានល្បឿនអតិបរមា ៣៤៩ គ.ម/ម៉។

LaFerrari ជំនាន់​ពិសេស ​មិន​ទាន់​បង្ហាញ​ជា​ផ្លូវ​ការ​​ តែ​លក់​អស់​​គ្មាន​សល់​

ក្រុមហ៊ុន Ferrari ឲ្យដឹងថាឈ្មោះ តម្លៃ និង ព័ត៌មានដទៃទៀត នឹងប្រកាសនៅកម្មវិធី Paris Motor Show ក្នុងខែតុលា។ ប៉ុន្តែការប្រកាសនេះហាក់ដូចគ្មានន័យព្រោះថា រថយន្ត LaFerrari ជំនាន់ថ្មីនេះមានម្ចាស់អស់ទៅហើយ៕

LaFerrari ជំនាន់​ពិសេស ​មិន​ទាន់​បង្ហាញ​ជា​ផ្លូវ​ការ​​ តែ​លក់​អស់​​គ្មាន​សល់​

ប្រភព៖ sabay

  • LaFerrari ជំនាន់​ពិសេស ​មិន​ទាន់​បង្ហាញ​ជា​ផ្លូវ​ការ​​ តែ​លក់​អស់​​គ្មាន​សល់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: