កម្ពុជា​​នឹង​មាន​ភ្លៀង​បន្ត​ធ្លាក់​រាយ​ប៉ាយ​កាន់​តែ​ច្រើន ​ចាប់​ពី​ថ្ងៃ​ទី​១១ ​​កក្កដា​ ​នេះ​ត​ទៅ

រាជធានីភ្នំពេញ៖ កម្ពុជានឹងមានភ្លៀងបន្តធ្លាក់រាយប៉ាយច្រើន នៅតំបន់មាត់សមុទ្រ ហើយចំពោះនៅតំបន់វាលទំនាប និងខ្ពង់រាបវិញ ភ្លៀងនឹងចាប់ផ្ដើមធ្លាក់រាយប៉ាយកាន់តែច្រើន ជាបន្តបន្ទាប់ឡើងវិញ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នេះតទៅ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះ ដោយសារតែព្យុះទីហ្វុងទី១ មានឈ្មោះថា NEPARTAK បានឆ្លងផុតពីកោះតៃវ៉ាន់ ចូលដល់ឆ្នេរភាគខាងកើតនៃប្រទេសចិន ហើយ ព្យុះនេះបានថយឥទ្ធិពល នឹងវិវត្តទៅជាវិសម្ពាធ រួចបន្តដំណើរលើប្រទេសចិន នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលនឹងធ្វើឲ្យខ្យល់មូសុងនិរតីខ្លាំង បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងបង្កើនការយក ចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

កម្ពុជា​​នឹង​មាន​ភ្លៀង​បន្ត​ធ្លាក់​រាយ​ប៉ាយ​កាន់​តែ​ច្រើន ​ចាប់​ពី​ថ្ងៃ​ទី​១១ ​​កក្កដា​ ​នេះ​ត​ទៅ

ប្រភព៖ kqube

  • កម្ពុជា​​នឹង​មាន​ភ្លៀង​បន្ត​ធ្លាក់​រាយ​ប៉ាយ​កាន់​តែ​ច្រើន ​ចាប់​ពី​ថ្ងៃ​ទី​១១ ​​កក្កដា​ ​នេះ​ត​ទៅ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/11  Category:ជីវិតនិងសង្គម
Tags: